វីដេអូ​ខ្យង​យក្ស​ឥត​សម្បក​ទំហំ​ប៉ុន​ឆ្មា​​ មាន​អ្ន​កចូល​មើល ៧ លាន​ដង

ក្រុងឡូសអេនជឺលេស: អ្នកជំនាញសត្វលើទំព័រយូធូប ខូយ៉ុត ភីតធ័រសុន បានប្រទះឃើញខ្យងឥតស្នូកទម្ងន់ ៤,៥ គីឡូក្រាមក្នុងថ្លុកទឹកមួយនៅក្រុងឡូសអេនជឺលេស។

ក្នុងខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល លោកបានចាប់លើកខ្យងយក្សក្រោមក្រសែភ្នែកសម្លឹងថ្មែ។

ពេលលោកហៀបនឹងត្រកងលើកវាឡើងពីថ្លុកទឹក វាគេចចេញ។ បន្ទាប់មក ខ្យងយក្សសម្បុរខ្មៅឃ្លីកនេះចាប់ផ្ដើមពង្រីកខ្លួនស្រោបដៃរបស់លោក ភីតធ័រសុន។

លោកនិយាយថា លោកអាចថែមទាំងមានអារម្មណ៍ថា សត្វនេះបានប្រើអណ្ដាតលិទ្ធស្បែករបស់លោកទៀតផង។

ខ្យងនេះត្រូវបានស្គាល់ជា ទន្សាយសមុទ្រ ជាខ្យងសមុទ្រដ៏ធំបំផុតលើភពដែនដី។ ពូជខ្យងដ៏ធំនេះអាចមានប្រវែង ៧៥ សង់ទីម៉ែត្រ និងទម្ងន់ ១៤ គីឡូក្រាម។

វីដេអូដ៏ចម្លែកនេះ គឺជាផ្នែកមួយនៃឯកសារភាគលើវីដេអូយូរធូបរបស់លោក ភីតធ័រសុន មានអ្នកចូលមើលជាង ៧ លានដង។ ខណៈទន្សាយសមុទ្រខ្មៅក្រឹបមានរូបរាងដូចជាសត្វចម្លែកក្នុងភាពយន្ដ វាមិនចេះខាំ គ្មានពិស និងស៊ីតែស្លែប៉ុណ្ណោះ៕HR

ប្រភព៖ postkhmer

  • វីដេអូ​ខ្យង​យក្ស​ឥត​សម្បក​ទំហំ​ប៉ុន​ឆ្មា​​ មាន​អ្ន​កចូល​មើល ៧ លាន​ដង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:វីដេអូ
Tags: