៧ គន្លឹះ គ្រាន់តែគេង ក៏អាចសម្រកទម្ងន់បានដែរ

៧ គន្លឹះ គ្រាន់តែគេង ក៏អាចសម្រកទម្ងន់បានដែរ

កិច្ចការបញ្ចុះទម្ងន់នេះ ពុំមែនជារឿងងាយស្រួលនោះឡើយ ពីព្រោះថាដើម្បីបញ្ចុះទម្ងន់ ក្រៅពីការខិតខំតមអាហារ និងហាត់ប្រាណនោះ គឺសុភាពនារីនៅត្រូវរ៉ាប់រងសម្ពាធពីគ្រួសារ និងមិត្តភក្តិ បញ្ហាស្ត្រេស និងកែទម្លាប់មួយចំនួនទៀត។ទោះទោះជាយ៉ាងនេះក្តី បច្ចុប្បន្នមនុស្សកាន់តែមានការយល់ដឹងច្រើនអំពីបញ្ហាកើតចេញពីការឡើងទម្ងន់ ហើយចាប់អារម្មណ៍លើការអនុវត្តរបបអាហារសុខភាព និងលំហាត់ប្រាណប្រចាំថ្ងៃវិញហើយ។ ទម្លាប់មួយដែលយើងគួរយកចិត្តទុកដាក់ដែរនោះ គឺការទទួលទានដំណេកត្រឹមត្រូវ។ តើគ្រាន់តែគេង ក៏ត្រូវគេងឱ្យត្រូវដែរ? តើគេងបែបណាទើបចាត់ទុកថាជាគេងត្រឹមត្រូវ? បញ្ហាគឺស្ថិតត្រង់ថា ប្រសិនបើអ្នកគេងមិនត្រឹមត្រូវនោះរាងកាយត្រូវការប្រើប្រាស់កាឡូរីច្រើនជាងធម្មតា។

តាមការណែនាំរបស់អ្នកជំនាញ បានឱ្យដឹងថា វិធីកម្ចាត់ទម្ងន់ដែលលើសដ៏មានប្រសិទ្ធភាពបំផុតនោះ គឺការចូលគេងពីក្បាលព្រលប់ ដើម្បីទុកពេលឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់មុនពេលដែលអ្នកបន្ថែមអាហារទៅក្នុងក្រពះរបស់ខ្លួនឯង។ ការកាត់បន្ថយពេលញ៉ាំ ប្រៀបដូចជាការបង្កើនពេលគេង ហើយប្រសិនបើអ្នកអាចអនុវត្តបានជាប្រចាំ មិនយូរទេ អ្នកនឹងទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល។ ហេតុនេះហើយដើម្បីជាទុនក្នុងការគេងឱ្យបានត្រឹមត្រូវនោះ យើងសូមណែនាំវិធីងាយៗ ៧យ៉ាងជួយសម្រកទម្ងន់នៅពេលគេង ៖

១. ប្រើម៉ាស៊ីនត្រជាក់
តើអ្នកមានដឹងដែរឬទេថាការគេងបើកម៉ាស៊ីនត្រជាក់ ឬនៅពេលអាកាសធាតុត្រជាក់ រាងកាយបញ្ចេញថាមពលទប់ស្កាត់នឹងអាកាសធាតុត្រជាក់ ហើយដុតបំផ្លាញកាឡូរីច្រើន? នៅពេលធាតុអាកាសត្រជាក់ រាងកាយនឹងព្យាយាមបង្កើនសីតុណ្ហភាពខាងក្នុងទប់ទល់នឹងភាពត្រជាក់ ដូចនេះសារធាតុខ្លាញ់ក្នុងខ្លួនត្រូវបានដុតបំផ្លាញ ដើម្បីផ្តល់ថាមពលដល់រាងកាយ ។

២. ញ៉ាំតែរសៀល
នៅពេលនឿយហត់ ឬងោកងុយពីការសិក្សា ឬការងារ អ្នកប្រហែលជាចង់សម្រាករកអីញ៉ាំបន្តិចបន្តួច មុននឹងបន្តការងារទៅមុខទៀត ។ ហេតុអ្វីក៏មិនជ្រើសយកតែក្តៅ ពីព្រោះតែអាចជួយកម្ចាត់ជាតិខ្លាញ់ និងសម្រករាងបាន! សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែជួយកម្ចាត់ពួករ៉ាឌីកាល់សេរី និងជំរុញដល់ការធ្វើមេតាបូលីសនៃរាងកាយ មួយវិញទៀតអ្នកក៏នឹងអាចគេងលក់ស្រួលជាសព្វមួយដង ។

៣. ចូលគេងជាទៀងទាត់
សម័យបច្ចេកវិទ្យាទំនើប អាចធ្វើឱ្យយើងពិបាកនឹងដកខ្លួនពីសម្ភារអេឡិចត្រូនិក ដូចជា ទូរទស្សន៍ ទូរសព្ទ ថេប្លេត រហូតដល់ភ្លេចមើលម៉ោងថាត្រូវចូលគេងបាត់ទៅហើយ ។ ដើម្បីកែបញ្ហានេះ អ្នកគួរកំណត់ម៉ោងចូលគេងឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ហើយត្រូវចងចាំថា នៅពេលរាងកាយគេងលក់បាត់ ៧-៨ម៉ោងក្នុងមួយថ្ងៃ គឺជាពេលដែលអ្នកអាចកេងចំណេញឱ្យរាងកាយប្រឹងដុតកម្ទេចកាឡូរីយ៉ាងប្រសើរ ។

៤. ទទួលទានម្សៅប្រូតេអ៊ីន
តាមការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំភេសជ្ជៈដែលមានបន្ថែមម្សៅប្រូតេអ៊ីន ឬការឆុងម្សៅនេះញ៉ាំតែម្តង ជួយបង្កើនល្បឿននៃការធ្វើមេតាបូលីស ។

៥. រៀបចំបរិយាកាសគួរឱ្យចង់គេង
បរិយាកាសបន្ទប់គេង គួរត្រូវបានរៀបចំឱ្យមានផាសុកភាព ជាពិសេស លៃយ៉ាងណាគេចផុតពីប្រភពពន្លឺនានា ដូចជា ភ្លើងបំភ្លឺផ្លូវ និងភ្លើងអំពូលនានាក្នុងបន្ទប់ គួរត្រូវបិតជិត ទើបមិនរំខានដល់ការគេងលក់ស្កប់ស្កល់។ ហេតុអ្វីចាំបាច់ត្រូវបិតភ្លើងងងឹងស្លុប? ពីព្រោះអ្នកអាចនឹងគេងលក់ពុំស៊ប់នោះទេ ដោយសារតែរាងកាយមានការឆ្លើយតបនឹងពន្លឺជុំវិញខ្លួន ដូចនេះ អ្នកគួរដាក់វាំងននកុំឱ្យពន្លឺចាំងចូលតាមបង្អូច ។

៦. កុំលេងទូរសព្ទ
មនុស្សភាគច្រើន ពិតជានិយមប្រើទូរសព្ទមុនពេលចូលគេងរហូលក្លាយជាទម្លាប់ទៅហើយ។ តើអ្នកដឹងទេទូរសព្ទSmart phone បញ្ចេញពន្លឺពណ៌ខៀវ ហើយការទទួលពន្លឺនេះរយៈពេលយូរ អាចប៉ះពាល់ដល់ការផលិតមេឡាតូនីន និងពន្យឺតដល់ការធ្វើមេតាបូលីសនៃរាងកាយ ។

៧. ងូតទឹកក្តៅ
មុនពេលចូលគេង ប្រសិនបើអ្នកបានងូតទឹកក្តៅឧណ្ហៗនោះ អ្នកអាចនឹងឆាប់គេងលក់ជាងធម្មតា ពីព្រោះសីតុណ្ហភាពក្តៅនៃទឹកអាចជួយឱ្យសាច់ដុំបានធូរស្បើយ ហើយរាងកាយនឹងងងុយគេងដោយឯកឯង ។

ប្រភព ៖ pmhotnews

  • ៧ គន្លឹះ គ្រាន់តែគេង ក៏អាចសម្រកទម្ងន់បានដែរ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ចំនេះដឹង
Tags: