ថ្ងៃ​កាន់​បិណ្ឌ​ទី​១​នៅ​ភ្នំពេញ​មាន​ពុទ្ធ​បរិស័ទ​ទៅ​វត្ត​ច្រើន

ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ មាន​ពុទ្ធបរិស័ទ​នៅ​រាជធានី​ភ្នំពេញ ជា​ច្រើន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ដើម្បី​ឧទ្ទិស​កុសល​ដល់​សាច់សាលោហិត​ដែល​ចែក​ឋាន​ទៅ។

​បិណ្ឌ​ទី​១ នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ ពុទ្ធបរិស័ទ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​មាន​ផ្កា ធូប ទៀន ថ្វាយ​ព្រះ អ្នក​ខ្លះ​ទៅ​ដល់​ទី​វត្តអារាម​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ដើម្បី​បោះ​បាយបិណ្ឌ៖ «»។

​ព្រះ​ភិក្ខុ​ជិនតាកមោ ហ៊ាង ម៉ៅ មាន​ថេរដីកា​ថា ថ្ងៃ​នេះ​មាន​ពុទ្ធបរិស័ទ​ចូលរួម​ច្រើន​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ ព្រះអង្គ​បន្ត​ថា នៅ​ពេល​ពុទ្ធ​បរិស័ទ​មក​ចូលរួម​ច្រើន ចង្ហាន់​ក៏​មាន​ច្រើន​ដែរ ដូច្នេះ​បង្ហា​ន់​មួយ​ផ្នែក​វត្ត​នឹង​យក​ទៅ​ចែក​ជូន​ទៅ​ពលរដ្ឋ​ក្រីក្រ៖ «»។

​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ខ្មែរ​តែង​រួបរួម​គ្នា​ប្រារព្ធ​ធ្វើ​ក្នុង​ទី​វត្ត​អារាម​ពុទ្ធសាសនា តាម​ភូមិ​ស្រុក​និគម​ជនបទ​ទូទាំង​ប្រទេស គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​គង់​ចាំ​ព្រះវស្សា​របស់​ភិក្ខុសង្ឃ​សាមណេរ​រយៈពេល​បី​ខែ។

​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ លោកស្រី ហេង គឹមរ៉ាន់នី ដែល​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​នៅ​ស្ទឹងមានជ័យ ប្រាប់​ថា លោកស្រី​មាន​ម្ហូប​ខ និង​ត្រី​ចៀន​មក​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​សាច់សាលោហិត​ដែល​ចែក​ឋាន​ទៅ។ លោកស្រី​ថា បិណ្ឌ​បន្ទាប់ៗ​ទៀត លោកស្រី​នឹង​ទៅ​វត្ត​ផ្សេងៗ ហោច​ណាស់​ឲ្យ​ប្រាំពីរ​វត្ត៖ «»។

​ប្រជា​ការពារ​ម្នាក់ គឺ​លោក រ័ត្ន សារ៉ន ដែល​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ប្រាប់​ថា លោក​ជួយ​សម្រួល និង​ឃ្លាំមើល​សណ្ដាប់ធ្នាប់​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​ជាង ១២​ថ្ងៃត្រង់។ លោក​ថា ថ្ងៃ​ទី​១​នេះ មិន​មាន​កើត​ភាព​អសកម្ម​អ្វី​ឡើយ៖ «»។

​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ត្រូវ​នឹង​ថ្ងៃ​១​រោច ខែ​ភទ្របទ នៃ​ការ​ចាប់​ផ្ដើម​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​មាន​រយៈពេល ១៥​ថ្ងៃ។ ថ្ងៃ​ទី​៣០ ខែ​កញ្ញា និង​ថ្ងៃ​ទី​១ ថ្ងៃ​ទី​២ ខែ​តុលា ជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ។ តាម​ទំនៀម​ចាស់​ពី​បរម​បុរាណ​មក ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​ថ្ងៃ ១​កើត ខែ​អស្សុជ នេះ ពុទ្ធបរិស័ទ​នាំ​គ្នា​ធ្វើ​ពិធី​ជូន​ដំណើរ​ព្រលឹង​ដូនតា​ត្រឡប់​ទៅ​ទីឋាន​ដើម​វិញ បន្ទាប់​ពី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​អស់​រយៈពេល ១៥​ថ្ងៃ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។