ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!

6 Videos


ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាដ៏ធំរបស់ប្រទេសកម្ពុជាចូលមកដល់ភ្លាម ប្រជាពុទ្ធបរិស័ទ្ធគ្រប់មជ្ឈដ្ឋាន ទាំងក្មេង-ចាស់ ប្រុស-ស្រី បានធ្វើចង្ហាន់ និង ទេយ្យទាន យកទៅប្រគេនព្រះសង្ឃនៅទីវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តានដែលបានចែកឋានទៅលោកខាងមុខ ។

ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!

ទន្ទឹមគ្នានឹងឱកាលដ៏រីករាយនេះដែរ មានតារាសិល្បៈមួយចំនួនក៏បានធ្វើចង្ហាន់ទៅវេរប្រគេនព្រះសង្ឃនៅវត្តដើម្បីឧទ្ទិសដល់ញាតិផៅរបស់គេផងដែរ ដែលក្នុងនោះគេក៏បានឃើញតារាសម្តែង និង ជាពិធីការិនីរូបស្រស់ គង់ វង្សយ៉ាទី បង្ហាញវត្តមានចូលរួមក្នុងកម្មវិធីបុណ្យសាសនារបស់ខ្មែរដ៏ធំមួយនេះដែរ ។

ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!

គង់ វង្សយ៉ាទី បានប្រាប់ឱ្យដឹងថា នៅត្រឹមថ្ងៃដាក់បិណ្ឌទី ១ នេះ នាងបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃបាន ៣ វត្តហើយ ។ នាងក៏បានសរសេរបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងផងដែរថា «ថ្ងៃនេះគឺជាបិណ្ឌទី ១ ខ្ញុំ និង អ្នកម្តាយបានចំនួន ៣ វត្តហើយ ជូនបុណ្យផងអ្នកទាំងអស់គ្នា កុំភ្លេចទៅវត្តទាំងអស់គ្នាណាភ្ជុំបិណ្ឌហើយ» ។

ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!

ទង្វើដ៏ល្អរបស់តារាសម្តែង គង់ វង្សយ៉ាទី នេះគឺបានបង្ហាញឱ្យឃើញពីការគោរព និង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួរនូវពិធីបុណ្យសាសនាទៅតាមគន្លងប្រពៃណីខ្មែរ ហើយនេះក៏ជាឱកាសមួយសម្រាប់នាងធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលជូនសាច់ញាតិផៅរបស់នាងដែលនៅទីបរលោកផងដែរ ។

ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!

គួររំឭកថា ពិធីបុណ្យកាន់បិណ្ឌ គឺគេចាប់ប្រារព្ធពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ នេះតទៅរហូតដល់ថ្ងៃទី ៣០ ខែ ឆ្នាំដដែល និង ថ្ងៃទី ១ ខែតុលា គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ។ ដូច្នេះមួយឆ្នាំមានតែម្តង សូមបងប្អូនប្រជាជនខ្មែរទាំងឡាយ មិនថានៅក្នុងស្រុក ឬ ក្រៅស្រុក នាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនដល់ញាតិកាដែលបានចែកឋានទៅហើយនោះឱ្យបានគ្រប់ៗគ្នា តែកុំឡើយភ្លេចអ្នកមានគុណទាំងទ្វេ ពោលគឺព្រះកន្លោងដែលគង់ជីវិតឱ្យសោះ ៕ សាកល

ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!ត្រឹមថ្ងៃដាក់បិណ្ឌទី ១ គង់ វង្សយ៉ាទី ទៅបានបីវត្តហើយ!