សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​វេលា​ម៉ោង០​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា នេះ ​​សិស្សសាលា​ម្នាក់​បានរអិល​ជើង​ធ្លាក់​ចូល​កន្លែងទឹក​ជ្រៅ​​ក្នុង​ស្ទឹងមួយ​កន្លែងត្រង់​ចំណុច​ដើម​អា​ទាំង (​ក្រុម​ហ៊ុន​7NG) ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ដោយរកមិនឃើញសាកសពនោះទេ ។

ប្រភពឱ្យដឹងថា យុវ​សិស្ស​រងគ្រោះឈ្មោះ​អឿ​ន ម៉េ​ង​លាង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​វិហារ​ខ្ពស់ ឃុំ​វិហារ​ខ្ពស់ ក្រុង​សួង ខេត្ត​ត្បួ​ង​ឃ្មុំ  ។

ប្រភពបន្តថា មុន​ពេលកើតហេតុ​ ​ក្មេងប្រុសរងគ្រោះ និង​មិត្តភក្តិ​បាន​ទៅ​ងូតទឹក​ស្ទឹង​បឹង​​អា​ទាំង​លេង ខណៈពេល​កំពុង​ងូតទឹកនោះ ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលទៅកន្លែង​ទឹក​ជ្រៅ ដែល​កំពុង​ហូរ​ខ្មួលខ្មាញ់ បណ្តាល​ឱ្យ​ទឹកកួចក្មេងរងគ្រោះ​​លង់​​​បាត់​ខ្លួនតែម្តង ។ ​រ​ហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ ក្រុមគ្រួសារក្មេងរងគ្រោះបាន​ជួល​ទូក​តាម​រកសាកសព ​ខណៈ​រក​មិនទាន់ឃើញនោះ ។