គន្លឹះជួយលើកសម្រស់សក់សេះ ទោះទម្រង់មុខបែបណាក៏ដោយ

6 Videos


តើមានមិត្តនារីណាកាត់សក់សេះដែរទេ ? ខាងក្រោមនេះជាការណែនាំមួយចំនួនទាក់ទងរវាងទម្រង់មុខរបស់អ្នកនិងម៉ូដសក់សេះ ។

*ផ្ទៃមុខមូល
ទម្រង់ផ្ទៃមុខបែបនេះអ្នកអាចកាត់សក់សេះបានប៉ុន្តែចាំបាច់ត្រូវប្រើស្ទ្ទីលទុកសក់នៅផ្នែកខាងៗឱ្យបានក្រាសបន្តិចផងដើម្បីជួយបិទបាំងផ្ទៃ្ទមុខមួយចំណែកខ្លះវិញ ។

គន្លឹះជួយលើកសម្រស់សក់សេះ ទោះទម្រង់មុខបែបណាក៏ដោយ

*ផ្ទៃមុខរាងពងក្រពើ
ស្ត្រីដែលមានរង្វង់មុខបែបនេះចាត់ទុកថាមានភព្វសំណាងល្អបំផុតព្រោះថាកាត់សក់បានគ្រប់ស្ទីលទាំងអស់ ។

*ផ្ទៃមុខរាងអក្សរ V
ស្ត្រីមានទម្រង់មុខបែបនេះបើបានកាត់សក់សេះជួយឱ្យមើលទៅស្រស់ស្អាតបន្ថែមទៀត ។

*ផ្ទៃមុខរាងបួនជ្រុង
ត្រូវកាត់ម៉ូដសក់សេះបែបស្តួចរាវនោះនឹងជួយឱ្យផ្ទៃ្ទមុខមើលទៅរាងតូចជាងមុនពុំខាន ។

*ផ្ទៃមុខរាងបេះដូង
ជ្រើសរើសសក់សេះបានច្រើនបែបតាមសេចក្តីត្រូវការ ប៉ុន្តែយ៉ាងណាបើចង់ឱ្យសមតាមទម្រង់មុខចាំបាច់ត្រូវកាត់សក់សេះបែបត្រង់ស្តួចដើម្បីជួយឱ្យផ្ទៃ្ទមុខលេចចេញរាងទ្រវែងជាងមុនមើលទៅសមសួនជាងមុន ។

*ផ្ទៃមុខរាងទ្រវែង
ត្រូវកាត់តម្រឹមសក់សេះគ្របចិញ្ចើមដើម្បីជួយមើលទៅឱ្យផ្ទៃ្ទមុខខ្លីជាងមុននិងមានទម្រង់កាន់តែស្រស់ស្អាតប្លែកភ្នែក ៕