៨ ចំណុច​ដែល​អ្នក​ទាក់ទង​មនុស្ស​ខុស​

6 Videos


តើអ្នកធ្លាប់មានសង្សារដែលពិបាកយល់ចិត្តនិងពិបាកគិតដែរឬទេ ? ហើយអ្នកតែងគិតជានិច្ចក្នុងអារម្មណ៍និងសួរខ្លួនឯងថា«តើខ្ញុំកំពុងគិតអ្វី ?» អ្នកអាចសាកល្បងមើល ៨ ចំណុចខាងក្រោមថាតើអ្នកមានទំនាក់ទំនងជាមួយបុគ្គលនោះត្រូវឬខុស ?

១ – អ្នកមានអារម្មណ៍ថាអ្នកចង់ពាក់មុខការពារ(ធ្វើមុខក្រាស់)
ប្រសិនបើអ្នកចាក់ចម្រៀង រាំ ហើយដើរទៅកៀកបុរសដើម្បីទាក់ទាញគេនោះអ្នកប្រាកដជាជ្រើសរើសមនុស្សខុសហើយ ។ ដៃគូរបស់អ្នកចូលចិត្តអ្វីពិតពីអ្នកគេមិនចង់ឱ្យអ្នកធ្វើជាមនុស្សផ្សេងនោះទេ ។ ដូច្នេះកុំព្យាយាមធ្វើមុខក្រាស់បើអ្នកមិនធ្លាប់នោះ ។

២ – ពួកគេគិតថារឿងតិចតួចជារឿងសំខាន់
ប្រសិនបើដៃគូអ្នកយល់ថាអ្នកចាប់អារម្មណ៍នឹងចំណុចដ៏តូចរបស់គេជាងតម្រូវការរបស់អ្នក អ្នកស្គាល់មនុស្សនោះខុសហើយ ។ បើទោះជាអ្នកបានទៅលេងផ្ទះឪពុកម្តាយគេម្តងហើយក្តីអ្នកនឹងខកចិត្តប្រសិនបើនាំគេមកលេងផ្ទះរបស់អ្នកព្រោះគេជាមនុស្សដែលល្អិតល្អន់ខ្លាំងពេក ទោះជាអ្នកមិនបានចេញទៅដើរលេងពេលយប់ជាមួយគ្នាក្តីព្រោះតែការរវល់នឹងការងារ ហើយអ្នកខំបកស្រាយយ៉ាងណាក្តីតែគេមិនយល់ពីរឿងនេះដូច្នេះអ្នកគួររកអ្នកណាម្នាក់ថ្មីដែលពេញចិត្តនិងស្របតាមចំណង់ចំណូលចិត្តអ្នក ។

៣ – មិត្តភក្តិនិងក្រុមគ្រួសារគ្មានអ្នកណាម្នាក់ស្គាល់គេនោះទេ
ប្រសិនបើគេមិនបានណែនាំអ្នកមិត្តភក្តិនិងក្រុមគ្រួសារទោះជាអ្នកបានស្គាល់គ្នាយូរបង្គួរហើយក្តីអ្នកពិតជាស្គាល់មនុស្សខុសហើយ ។ មានហេតុផលតែមួយទេព្រោះអ្នកខ្លាចអាម៉ាស់មុខដែលគេមិនចង់នាំអ្នកចូលក្នុងសង្គមរបស់គេ ។

៤ – គេមិនចូលចិត្តស្តាប់អ្នក
ប្រសិនបើដៃគូអ្នកនិយាយច្រើន ប្រកែកច្រើន មិនចង់ឱ្យអ្នកនិយាយអ្នកពិតជារើសមនុស្សខុសហើយ ។ គេគឺគិតតែប្រយោជន៍ការងារខ្លួនឯងប៉ុណ្ណោះគេតែងនិយាយថាបារម្ភនេះបារម្ភនោះតែមិនដែលគិតធ្វើនិងបារម្ភពីអ្វីដែលអ្នកគិតម្តងសោះឡើយ ។ អ្នកគួរស្វែងរកអ្នកណាម្នាក់ផ្សេងដែលអាចចែករំលែកនិងស្តាប់អ្នកពីបញ្ហាជីវិតផ្សេងៗ ។

៥ – ដើរលេងខាងក្រៅជាមួយគេធ្វើឱ្យអ្នកអស់កម្លាំងពីខ្លួន
ប្រសិនបើគេចូលចិត្តចំណាយពេលដើរលេងច្រើនជាមួយអ្នកក្តីជាមួយមិត្តភក្តិជាច្រើនក្តីធ្វើឱ្យអ្នកអស់កម្លាំងអ្នកពិតជាជ្រើសរើសដៃគូខុសហើយ ។ អ្នកត្រូវចាំថាទោះបីដៃគូដែលល្អូកល្អិននឹងគ្នាយ៉ាងណាក្តីក៏តែងតែមានទំនាស់តិចតួចដែរ ។ អ្នកត្រូវបង្កើតអារម្មណ៍រីករាយជានិច្ចជាមួយដៃគូ ។

៦ – ចៀសវាងសម្តីខ្វែងគំនិតគ្នា
ប្រសិនបើអ្នកឈ្លោះប្រកែកយកគំនិតត្រូវតែរៀងៗខ្លួនអ្នកពិតជារកដៃគូខុសហើយ ។ ប្រសិនបើអ្នកលើកយកប្រធាន បទពីនយោបាយ សាសនានិងចំណង់ចំណូលចិត្តនៃឥរិយាបថផ្លូវភេទក្តី ចំណង់របស់អ្នក ចង់មានកូន ៥ នាក់ក្តីអ្នកគិតទៅមើលដៃគូមានប្រតិកម្មយ៉ាងម៉េច ? ប្រសិនបើអ្នកចង់បានកូនច្រើនតែដៃគូអ្នកមិនចង់វានឹងបង្កជាបញ្ហា។បើអ្នកទាំង ពីរកាន់សាសនាផ្សេងពីគ្នាហើយជឿដាច់អហង្ការតែរៀងៗខ្លួនអ្នកគួរតែនិយាយសម្របសម្រួលគ្នា ។ បើមានអ្វីមិនយល់ ស្របគ្នាអ្នកគួរនិយាយគ្នាជាមុនសិន ។

៧ – គោលដៅក្នុងជីវិតគឺជារឿងសំខាន់
ប្រសិនបើដៃគូរបស់អ្នកមិនមានចំណង់ចំណូលចិត្តអ្វីក្រៅតែពីទំនាក់ទំនងស្នេហាអ្នកប្រហែលជាជ្រើសរើសមនុស្សខុសហើយ ។ តើមាន អ្នកណាម្នាក់ដែលទាក់ទងនឹងមនុស្សដែលគ្មានការចាប់អារម្មណ៍អ្វីសោះ ? តាមដានដោយប្រុងប្រយ័ត្នមើលថា តើដៃគូអ្នកមានផែនការក្នុងជីវិត ច្បាស់លាស់ដែរឬទេ ? ការមានទំនាក់ទំនងជាមួយមនុស្សដែលគ្មានគោលដៅនិង មហិច្ឆតាក្នុងជីវិតគឺមិនល្អនោះទេ ។

៨ – គេជាដៃគូរបស់អ្នក ២៤ ម៉ោងក្នុងមួយសបា្តហ៍
ប្រសិនបើដៃគូអ្នកតាមកៀកអ្នកខ្លាំងពេកអ្នកប្រាកដជាជ្រើសមនុស្សខុសហើយ ។ ការនៅតែឯងរាល់ពេលវាក៏មិនល្អដែរតែការតាមកៀកកិតជាប្រចាំច្រើនពេកអាចឱ្យអ្នកកើតមានជំងឺសតិអារម្មណ៍ ៕