មេដឹកនាំ​ចិន​ចង់​ប្រែ​ក្លាយ​ទំនាស់​ដែន​ទឹក​ជា​មួយ​វៀតណាម​​​ជា​ឱកាស​សម្រាប់​កិច្ច​សហ​ប្រតិបត្ដិការ​

នៅ​ដើម​សប្ដាហ៍​នេះ​ប្រធាន​រដ្ឋ​ចិន​លោក ស៊ី ជីនពីង បាន​ប្រាប់​ទៅ​នាយក​រដ្ឋមន្ដ្រី​វៀតណាម​ថា ផល​ប្រយោជន៍​រួម​រវាង​ចិន និង​វៀតណាម គឺ​មាន​ទម្ងន់​ធ្ងន់​ជាង​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​មួយ​ចំនួន​ ដោយ​លោក​បាន​ហៅ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិវាទ​ទឹក​ដី​នៅ​សមុទ្ទ​ចិន​ខាង​​ត្បូង​តាម​រយៈ​ការ​ចរចា​គ្នា។