រថយន្តបុកគ្នាពេញទំហឹង កៀបស្ត្រីជនជាតិខ្មែរឥស្លាមស្លាប់ នៅខេត្តកំពត

ខេត្តកំពត ៖ កាលពីម៉ោង ១១កន្លះថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិ លេខ៣៣កំពត-កែបស្ថិតក្នុងភូមិត្រពាំងសង្កែឃុំត្រពាំងសង្កែស្រុកទឹកឈូ ខេត្ត កំពត។មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខណ: រថយន្តបុកជាមួយរថយន្តដូចគ្នា យ៉ាងពេញទំហឹង។

មន្ត្រីនគរបាលចរាចរណ៍ ស្រុកទឹកឈូបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ កំពត 2A-1114 បើកបរដោយ ឈ្មោះ ម៉ី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពត របួស ធ្ងន់និងអ្នករួមដំណើរជាមួយឈ្មោះ កក វណ្ណៈ ភេទស្រី អាយុ៤៦ឆ្នាំ ជាជនជាតិខ្មែរ ឥស្លាម រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពតស្លាប់ ។

ចំណែករថយន្តម្ខាងទៀត ម៉ាកម៉ាស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6823 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយហេតុការណ៍ បានរត់គេចខ្លួនបាត់។ រថយន្តទាំង២គ្រឿងនេះ ខូចខាតធ្ងន់ ដូចគ្នា៕

រថយន្តបុកគ្នាពេញទំហឹង កៀបស្ត្រីជនជាតិខ្មែរឥស្លាមស្លាប់ នៅខេត្តកំពត រថយន្តបុកគ្នាពេញទំហឹង កៀបស្ត្រីជនជាតិខ្មែរឥស្លាមស្លាប់ នៅខេត្តកំពត