អាជ្ញាធរយួនស្វែងរកចាប់ខ្លួននាយកគ្រប់គ្រងក្រុមហ៊ុនប្រេងរដ្ឋដ៏ធំម្នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយជិត១៥០លានដុល្លារ

បណ្ដាញសារព័ត៌មានរដ្ឋរបស់វៀតណាមបានផ្សព្វផ្សាយឲ្យដឹងថា អាជ្ញាធរវៀតណាមបាន និងកំពុងតាមស្វែងរកចាប់ខ្លួនមន្ដ្រីជាន់ខ្ពស់ដែលគ្រប់គ្រងក្រុមហ៊ុនប្រេងរបស់រដ្ឋដ៏ធំម្នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយលើទំហំទឹកប្រាក់ជិត១៥០លានដុល្លារអាមេរិក ។

អាជ្ញាធរយួនស្វែងរកចាប់ខ្លួននាយកគ្រប់គ្រងក្រុមហ៊ុនប្រេងរដ្ឋដ៏ធំម្នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយជិត១៥០លានដុល្លារ

មន្ដ្រីជាន់ខ្ពស់គ្រប់គ្រងក្រុមហ៊ុនរបស់រដ្ឋដ៏ធំដែលត្រូវអាជ្ញាធរវៀតណាមតាមស្វែងរកចាប់ខ្លួនក្នុងបទល្មើសសង្ស័យប្រព្រឹត្តអំពើពុករលួយនោះមានឈ្មោះTrinh Xuan Thanh អាយុ៥០ឆ្នាំ ជានាយកក្រុមហ៊ុនប្រេង PetroVietnam Construction Joint Stock Corporation (PVC) របស់វៀតណាម ។

អាជ្ញាធរយួនស្វែងរកចាប់ខ្លួននាយកគ្រប់គ្រងក្រុមហ៊ុនប្រេងរដ្ឋដ៏ធំម្នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយជិត១៥០លានដុល្លារ

ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក Trinh Xuan Thanh ត្រូវបានធ្វើឡើងបន្ទាប់ពីសហការីរបស់លោកចំនួន៤នាក់ បម្រើការងារនៅក្នុងក្រុមហ៊ុនប្រេង PVC វៀតណាមបានចាប់ខ្លួនដោយសមត្ថកិច្ចប៉ូលិសចោទប្រកាន់ពីបទធ្វើឲ្យបាត់បង់ទឹកប្រាក់របស់ក្រុមហ៊ុនចំនួនជិត១៥០លានដុល្លារអាមេរិក ក្នុងអាណត្តិលោកធ្វើជានាយកក្រុមហ៊ុន ។

ប្រភពព័ត៌មានពីបណ្ដាញផ្សព្វផ្សាយវៀតណាមឲ្យដឹងថា លោក Trinh Xuan Thanh បានភៀសខ្លួនចាកចេញពីប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ។

ក្រុមហ៊ុនប្រេង PVC បានបង្កើតឡើងនាឆ្នាំ១៩៨៣ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំរបស់វៀតណាមឈ្មោះ Vietnam Oil and Gas Group ដែលមានពាណិជ្ជសញ្ញាឈ្មោះ PetroVietnam (PVN) ។ ក្រុមហ៊ុនប្រេង PVN បង្កើតឡើងនាអំឡុងឆ្នាំ១៩៧៧ និងមានដើមទុនសរុបយ៉ាងតិចចំនួន៣៧ ០០០លានដុល្លារអាមេរិក ៕

Related