ជាង ១ ខែ សាន់នី ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ៤​ ប្រទេស

ពិធី​ករ​ប្រចាំ​ទូរទស្សន៍ TV8 HD សាន់នី បាន​ឲ្យ​ដឹង​ថា​ ថ្មី​ៗ​​​នេះ លោក​បាន​ចំណាយ​ពេល​វិស្សមកាល​​ធ្វើដំណើរ​កម្សាន្ត​បាន ៤ ​ប្រទេស។

 

ជាង ១ ខែ សាន់នី ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ៤​ ប្រទេសរូបភាព សាន់នី កំពុងរង់ចាំ​យន្តហោះ​នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ

 

“បង​បាន​ទៅ​ដើរ​លេង ៤ ប្រទេស​ហើយ​អូន ទាន់​ពេល​នេះ​ទំនេរ តិច​ទៀត​ចូល​ដល់​ខែ​រវល់ មិន​អាច​ទៅ​ណា​បាន​ទេ។” ពិធី​ករ​វ័យ ២៧ ឆ្នាំ​បន្ថែម​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ លោក​ចង់​ជម្រុះ​អារម្មណ៍​តប់​ប្រមល់​ខ្លះ មុន​ពេល​រដូវ​ការងារ​រវល់​មក​ដល់​ជា​ថ្មី។

 

​រយៈពេល​ជាង​មួយ​ខែ​សម្រាប់​ដំណើរ​កម្សាន្ត សាន់នី បាន​ទៅ​ដល់​​ប្រទេស ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និង​ប្រទេស​ថៃ។ តារា​ប្រុស​រូប​នេះ បន្ត​ថា ក៏​កំពុង​តែ​សុំ​វីសា​ទៅ​លេង​នៅ​សហរដ្ឋអាមេរិក​ទៀត​ដែរ។ “ខ្ញុំ​ចង់​ទៅ​ដើរ​លេង​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​ណាស់ តែ​មិន​ដឹង​បាន​អត់​ទេ។ ណាមួយ​ដល់​ពេល​ធ្វើជា​ពិធី​ករ​ឲ្យ​កម្មវិធី​ធំ​មួយ​ធ្វើ​នៅ​សៀមរាប​ចុង​ខែ​នេះ​​ផង ដែល​អញ្ជើញ​តារា​សិង្ហបុរី​មក។”

 

បុរស​មុខ​កាត់​ចិន បញ្ជាក់​ថែម​ទៀត​ថា លោក​ស្រលាញ់​ការ​ដើរ​លេង​ណាស់ ដូចនេះ​ទើប​​ឆ្លៀតពេល និង​ចំណាយ​ថវិកា​ខ្លះ ស្វែង​រក​សេចក្ដី​សុខ​ដាក់​ខ្លួន​ដោយ​​ការដើរ​កម្សាន្ត​​នេះ​តែម្ដង​ទៅ៕

 

ជាង ១ ខែ សាន់នី ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ៤​ ប្រទេស

 

ជាង ១ ខែ សាន់នី ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ៤​ ប្រទេស

 

ជាង ១ ខែ សាន់នី ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ៤​ ប្រទេស

 

ជាង ១ ខែ សាន់នី ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ៤​ ប្រទេស

រូបភាព សាន់នី នៅ​បរទេស

 

ចុចអាន៖លេច​ឮ​ថា​ពិធី​ករ សាន់នី ត្រៀម​ធ្វើ​តួឯក​លើក​ដំបូង

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្តល់ឲ្យ