ជិះម៉ូតូលឿនស្លេវ បុករថយន្ត ស្លាប់៣នាក់ យ៉ាងអាណោចអាធម នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៨កន្លះយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ ចំណុចជិតគល់ស្ពានមេគង្គប្រមាណ២គីឡូ ស្ថិតក្នុងភូមិថាឡាឃុំស្រុកថាឡា ខេត្ត ស្ទឹងត្រែង។គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកទាំងស្រវឹងបុកជាមួយ រថយន្តកូរ៉េ២តោន  បណ្ដាលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗ។

មន្ត្រីប៉ូលីស បានឲ្យដឹងថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំង៣នាក់ មាន១.ឈ្មោះគុណ រ៉ាឈុន ភេទប្រុសអាយុ១៦ឆ្នាំទី២.ឈ្មោះឃុន សុខេ ភេទប្រុស អាយុ២០ឆ្នាំ ទី៣.ឈ្មោះឆាង លីម ហៅមឹក ភេទប្រុស អាយុ២៣ឆ្នាំ។ ជនរងគ្រោះ ទាំង៣មានទីលំនៅក្នុងភូមិស្រែឬស្សីឃុំស្រែឬស្សីស្រុកឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ខណះជិះម៉ូតូសង់ស៊េរីចាស់ក្នុងទិសដៅបញ្ច្រាសគ្នាបុករថយន្តកូរ៉េ២តោនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V 6148 ចំពាក់កណ្តាលជិតទ្រូងផ្លូវ ផ្នែកខាងរថយន្តអូស ប្រមាណជិត២០ម៉ែត្រ ទៅខាងឆ្វេងដៃ កិនជនរងគ្រោះ ខ្លះបែកក្បាល ខ្លះបាក់ ដៃ បាក់ជើង ខ្ទេចមុខមើលស្ទើរមិនស្គាល់ស្លាប់យ៉ាងអាណោចអាធម។

ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកថាឡាបរិវ៉ាត់ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះ ទាំង៣នាក់បានធ្វើកំណត់ហេតុ ប្រគល់ឲ្យគ្រួសារជនរង គ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ជិះម៉ូតូលឿនស្លេវ បុករថយន្ត ស្លាប់៣នាក់ យ៉ាងអាណោចអាធម នៅខេត្តស្ទឹងត្រែង

ជិះម៉ូតូលឿនស្លេវ បុករថយន្ត ស្លាប់៣នាក់ យ៉ាងអាណោចអាធម នៅខេត្តស្ទឹងត្រែង