ជនជាតិវៀតណាម២នាក់ឪពុកកូន អត់ការងារធ្វើទៅរកសីុជួញដូរគ្រឿងញៀន​ ត្រូវចាប់ខ្លួន​ សមត្ថកិច្ច​ ដកហូតថ្នាំញៀន​ ៥៦កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ឪពុកកូន ជនជាតិវៀតណាម ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញឿន ដោយក្នុងនោះកម្លាំងជំនាញដកហូតថ្នាំ៥៦កញ្ចប់ និងម៉ូតូ២គ្រឿង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលំ ស្ថិតក្នុងក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក ហ៊ីម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយ កម្លាំងនគរបាកប៉ុស្ដិ៍ស្វាយប៉ាក ក្រោមការណែនាំពីលោក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌ បានលបឆ្មក់ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួន ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន ២នាក់ឪពុកកូន ហើយជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយូរណាស់មកហើយ។ 

បើតាមនាយប៉ុស្ដិ៍ ជនសង្ស័យដែលបានឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង ហាវហូម អាយុ២៣ឆ្នាំ ទី២-ឈ្មោះ ង្វៀង ហាវថាំង អាយុ៥២ឆ្នាំ មុខរបរបោកគក់ខោរអាវ ត្រូវជាឪពុក ស្នាក់នៅ ក្បែចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ឪពុកកូន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមក សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  គួររំលឹកផងដែរថា ចៅអធិការវត្តមួយអង្គ និងភិក្ខុសង្ឃ៤អង្គទៀត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចាប់ផ្សឹកទាំងយប់តែម្តងក្រោយពីពពាក់ពពូនគ្នាក្នុងកុដិសេពគ្រឿងញៀន ។ ក្រោយពេលផ្សឹករួច សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ។

ការឃាត់ខ្លួននិងផ្សឹកនេះ ធ្វើឡើង កាលពីថ្ងៃទី០៧ កញ្ញា ២០១៦ នៅវត្ត «ព្រះដំបូកបុណ្យ» ស្ថិតក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ។

ជនសង្ស័យ ១-ឈ្មោះឱម ភក្តី អាយុ៣៧ឆ្នាំ បួសបាន១៤ឆ្នាំ និងជាចៅអធិការវត្ត ២-ឈ្មោះអៀង លីហេង អាយុ៣៨ឆ្នាំ បួសនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ (បួស៣ឆ្នាំ) ៣-ឈ្មោះសែត រ៉ា អាយុ២៨ឆ្នាំ ស្នាក់នៅវត្តខាងលើ (បួស៧ឆ្នាំ) ៤-ឈ្មោះផា សុភា អាយុ៣២ឆ្នាំ (បួសបាន៣ឆ្នាំ) ស្នាក់នៅវត្តខាងលើ និង៥-ឈ្មោះណារី អាយុ២២ឆ្នាំ (បួសបាន៤ឆ្នាំ) ស្នាក់នៅវត្តខាងលើ។

អាវុធហត្ថក្រុងច្បារមនបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ កញ្ញា នេះថា ជនសង្ស័យទាំងអស់ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន ពេលពួកគេពពាក់ពពូនគ្នាសេពគ្រឿនញៀននៅលើកុដិចៅអធិការវត្ត (មានទាំងប្រុស-ស្រី)។ ក្រោយឃាត់ខ្លួន រួមទាំងវត្ថុតាងកាកសំណល់សេពគ្រឿងញៀនរួចមក សមត្ថកិច្ចបាននបញ្ជូនមកកាន់វត្តម្រុំខាងជើង ស្ថិតក្នុងក្រុងច្បារមន ធ្វើការផ្សឹកទាំងយប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យឆ្លើយសារភាពថា ពួកគេពិតជាបានសេពគ្រឿងញៀនមែន។ ដោយឡែកក្រុមអន្ទិត៤នាក់បានឆ្លើយសារភាពថា កន្លងមក គឺឈ្មោះឱម ភក្តី តែងតែបបួលពួកគេសេពគ្រឿងញៀន ហើយថែមទាំងមានអ្នកយកស្រីមកអោយដល់កុដិទៀតផង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនជាតិវៀតណាម២នាក់ឪពុកកូន អត់ការងារធ្វើទៅរកសីុជួញដូរគ្រឿងញៀន​ ត្រូវចាប់ខ្លួន​ សមត្ថកិច្ច​ ដកហូតថ្នាំញៀន​ ៥៦កញ្ចប់

ជនជាតិវៀតណាម២នាក់ឪពុកកូន អត់ការងារធ្វើទៅរកសីុជួញដូរគ្រឿងញៀន​ ត្រូវចាប់ខ្លួន​ សមត្ថកិច្ច​ ដកហូតថ្នាំញៀន​ ៥៦កញ្ចប់

ជនជាតិវៀតណាម២នាក់ឪពុកកូន អត់ការងារធ្វើទៅរកសីុជួញដូរគ្រឿងញៀន​ ត្រូវចាប់ខ្លួន​ សមត្ថកិច្ច​ ដកហូតថ្នាំញៀន​ ៥៦កញ្ចប់

ជនជាតិវៀតណាម២នាក់ឪពុកកូន អត់ការងារធ្វើទៅរកសីុជួញដូរគ្រឿងញៀន​ ត្រូវចាប់ខ្លួន​ សមត្ថកិច្ច​ ដកហូតថ្នាំញៀន​ ៥៦កញ្ចប់