តួប្រុស​៤​រូប​បាន​ថើប​ សាឡាត់ ស្រីឡាង ពេលសម្តែង​​

ទោះ​បី​ជា​ឆ្លង​កាត់​បទ​ពីសោធន៍​សម្តែង​អស់​រយៈ​ពេល​៣​ឆ្នាំ​ទៅ​ហើយ​ក្តី​សម្រាប់​តា​រា​សម្តែង​ស្រី វ័យ​ក្មេង​​ សាឡាត់ ស្រីឡាង​​ នៅ​តែ​មាន​ភាព​អៀនខ្មាស់ជា​និច្ច​នៅ​ក្នុង​ឈុត​ឆាក​ឱប​ថើប​ជាមួយ​តួ​ឯក​ប្រុសនៅឡើយ​​។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី មាន​តារា​ប្រុស​៤​ដួង​បាន​ថើបថ្ពាល់​នាងរួច​ហើយ។

 

តួប្រុស​៤​រូប​បាន​ថើប​ សាឡាត់ ស្រីឡាង ពេលសម្តែង​​

 

លាយលំ​ជាមួយ​សំណើច​​ កញ្ញា សាឡាត់ ស្រី​ឡាង បាន​បង្ហើប​ប្រាប់​ Sabay ឲ្យ​ដឹង​ថា​ឆ្លង​កាត់​បទ​ពិសោធន៍​​​ដែល​រូប​នាង​ចូល​ប្រឡូក​សិល្បៈ​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ​ នាង​បាន​សម្តែង​ឈុត​ឆាក​ឱប​ថើប​ជាមួយ​តួ​ឯក​ប្រុស​ ៤ រូប​​រួម​មាន​ លោក ជា សុវណ្ណនរាហ៍ នាយ គ្រឿន នាយ ចឺម និង លោក លឹម ជា​ឡាយ​។

 

ក្នុង​ចំណោម​តួប្រុស​ទាំង​៤​ រូបខាង​លើ​នេះ ​អ្នក​ដែល​បាន​ឱប​ថើប​ជាមួយ​កញ្ញា សាឡាត់ ស្រីឡាង​ មុន​ដំបូង​គេ​​នោះ​គឺ​នាយ ចឺម នៅក្នុង​រឿង​ “ខ្មោច​អា​សង្ហារ​” បុរស​ទី​២​កំលោះ​សង្ហារ ជា​ សុវណ្ណនរាហ៍​ ក្នុង​រឿង​ “អ្នកលេងជើង​ខ្វេ”។ បុរស​ទី​៣​ អ្នក​កំប្លែង​ដ៏​មាន​ប្រជា​ប្រិយភាព​នាយ គ្រឿន ក្នុង​រឿង “នាយ​ខ្វាក់​នាយ​ខ្វឹន​ឆ្លង​ភព” ។

 

តួប្រុស​៤​រូប​បាន​ថើប​ សាឡាត់ ស្រីឡាង ពេលសម្តែង​​

 

ចំណែក​ឯ​បុរស​ទី​៤​នោះ​គឺ​លោក លឹម​ ជាឡាយ ក្នុង​រឿង “ទី​បញ្ចប់​នៃ​ស្នេហ៍” ត្រៀម​នឹង​ចាក់​ផ្សាយ​នៅ​ស្ថានីយ៍​ទូរទស្សន៍ CTN ក្នុង​ពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​ សាឡាត់ ស្រីឡាង ប្រាប់ Sabay ។

 

តារាសម្តែង​វ័យ​២០​ឆ្នាំ​រូប​នេះ​លើកឡើង​ថា “ចាស​បង​នៅ​ពេ​ល​ដែល​ខ្ញុំ​សម្តែង​ឈុត​ឱប​ថើប​ជាមួយ​តួឯក​ប្រុស​ចប់ ​ខ្ញុំ​តែង​តែ​រត់​ទៅ បន្ទប់​ទឹក​ហើយ​ព្រោះ​ខ្ញុំ​លួច​ទៅ​អៀន​នៅក្នុង​បន្ទប់​ទឹក​ម្នាក់​ឯង​”៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​