វិធីធ្វើម្ហូប ៖ ញាំត្រកួនសាច់បង្គា

6 Videos


គ្រឿងផ្សំ
បង្គាស្រស់                                                            ៥ក្បាល
ត្រកួន                                                                  ១៥០ក្រាម
ស៊ុតស្ងោរយកជ័រព្នៅ                                             ១គ្រាប់
ខ្ទឹមក្រហមបំពង                                                   ២ស្លាបព្រាបាយ
ខ្ទឹមស បំពង                                                         ២ស្លាបព្រាបាយ
សណ្តែកដីលីងដំបែកឱ្យខ្ទេចល្មម                          ២ស្លាបព្រាបាយ
ម្ទេសខ្មាំងហាលស្ងួតបំពង                                    ៥គ្រាប់
ខ្ទិះដូងសម្រាប់ស្រោចពីលើ                                  ២-៣ស្លាបព្រាបាយ
ប្រើទឹកចុងខ្ទិះសម្រាប់ស្រុះត្រកួន

វិធីធ្វើ
១)ហាន់ត្រកួនជាកង់ៗទំហំប្រមាណ១សង់ទីម៉ែត្រត្រៀមទុក។
២)ដាំទឺកខ្ទិះឱ្យល្មមមួយពុះ ដាក់ត្រកួនចុះ ល្មមយឆ្អិនឱ្យដួសឡើង ដាក់បង្គាចុះស្រុះបន្ត នៅពេលឆ្អិន
ឱ្យដួសឡើង។
៣)ដាក់ត្រកួនចុះក្នុងភាជនៈ បន្ទាប់មកឱ្យដាក់បង្គាស្រុះចុះបន្ត ស្រោចទឹកញាំបញ្ចូល ច្របល់បញ្ចូលគ្នា
ដួសដាក់ចាន ស្រោចក្បាលខ្ទិះ រោយខ្ទឹមក្រហមបំពង ខ្ទឹមសបំពង សណ្តែកដី ម្ទេសខ្មាំងបំពង ដាក់ស៊ុ
តស្ងោរជ័រព្នៅបញ្ចូល រួចរៀបចំបរិភោគតេម្តង។

គ្រឿងផ្សំទឹកញាំ
ម្ទេសដុត                                     ៣ស្លាបព្រាបាយ
ក្បាលខ្ទិះ                                    ២ស្លាបព្រាបាយ
ទឺក                                            ១ស្លាបព្រាបាយ
ទឺកក្រូចឆ្មារ                                ១ស្លាបព្រាបាយ
*វិធីធ្វើ
នាំយកគ្រឿងផ្សំទាំងអស់កូរបញ្ចូលគ្នា។