យល់​សុបិន​សើម​ខោ កើតឡើង​ធម្មតា​ប៉ុន្មាន​ដង​ទៅ​?

យល់​សុបិន​សើម​ខោ កើតឡើង​ធម្មតា​ប៉ុន្មាន​ដង​ទៅ​?

ពាក្យ​ថា​យល់​សុបិន​ឃើញ​សើម​ខោ គឺជា​ពេលវេលា​មួយ ដែល​អ្នក​ចេញ​ទឹកកាម រហូត​ដល់​ទទឹក​ខោ ពេល​កំពុង​តែ​គេង​សុបិន ឃើញ​រួមភេទ​ជាមួយ​នរណាម្នាក់​។

នេះ​ដោយសារ​តែ​ការកើនឡើង អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូនក្នុង​រាងកាយ ជាពិសេស ក្នុងពេល​ពេញវ័យ​របស់​ក្មេងប្រុស​តែម្តង ទើប​ធ្វើឲ្យ​មាន​អាការៈ​សុបិន​សើម​ខោ ក្លាយទៅជា​រឿង​កើតមាន ជា​ញឹកញាប់​របស់​ក្មេងៗ​វ័យ​ជំទង់​។

​បើ​យើង​និយាយ​អំពី ភាព​ញឹកញាប់​របស់​ករណី​នេះ​វិញ យុវជន​ខ្លះ អាច​នឹង​ជួប​សុបិន​សើម​ខោ ពីរ​បី​ដង​ឯណោះ​ក្នុង​មួយ​សប្តាហ៍ ខ្លះ​ពីរ​បី​ដង​ក្នុង​មួយ​ខែ ខ្លះ​មាន​តែ​ពីរ​បី​ដង​ទេ ក្នុង​មួយជីវិត​ពួកគេ ហើយ​ខ្លះ​ទៀត អត់​សោះ​ក៏មាន​ដែរ​។ ប៉ុន្តែ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ ក្នុងការ​សុបិន​សើម​ខោ​ញឹកញាប់ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា ហើយក៏​មាន​ការលូតលាស់​រាងកាយ​ខុសៗ​គ្នា​ដែរ​។ លើសពីនេះទៅទៀត យុវជន​ដែល​ជួយ​ខ្លួនឯង ប្រហែលជា​មិនសូវ​ជួប​ករណី​សុបិន​សើម​ខោ​ទេ ដោយសារតែ​ពួកគេ ចេះ​ពី​វិធី​បញ្ចេញ​ទឹកកាម​ដោយ​ខ្លួនឯង​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​ចម្ងល់ ឬ​បារម្ភ​អំពី​ការ​សុបិន​សើម​ខោ ជាពិសេស ពេល​ពេញវ័យ​នោះ អ្នក​គួរតែ​និយាយ​រឿង​នេះ ប្រាប់​មនុស្ស​ធំ​ណា​ម្នាក់ ដែល​អ្នក​ជឿទុកចិត្ត ដូចជា ឪពុក ពូ ឬ​ជីតា ឬ​គ្រូពេទ្យ ដើម្បី​ឲ្យ​ពួក​គេ​ពន្យល់​បន្ថែម ព្រោះ​ពួកគេ​ជា​មនុស្ស ដែល​ឆ្លងកាត់​រឿង​ទាំងអស់នេះ​មុន និង​មាន​បទពិសោធន៍​ច្រើន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenhealthfx

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។