សុខ ពិសី ថារំភើប ពេលហ្វេន ចោមរោម ថតរូបជាមួយ

ភ្នំពេញ៖ តារាចម្រៀងផលិតកម្មសាន់ដេកញ្ញា សុខ ពិសី បានទម្លាយអារម្មណ៍របស់នាងពិត ពេលដែលបានឃើញ Fan មកចោមរោមជុំវិញនាងនិងសុំ Selfie ជាមួយគ្នាបែរជានាងមានអារម្មណ៍ខុសគេទៅវិញទៅ។

អារម្មណ៍របស់តារាចម្រៀងដ៏ល្បីរូបនេះយ៉ាងម៉េចទៅ? កញ្ញា សុខ ពិសី បានបញ្ជាក់ថា "អារម្មណ៍របស់ខ្ញុំគឺរំភើបដែលបានជួបអ្នកគាំទ្រ ដែលបានអញ្ជើញមកមកមើលខ្ញុំ។ ពួកគាត់មកជួបខ្ញុំ មានន័យថា គាត់មកគាំទ្រខ្ញុំ ក្នុងកម្មវិធីសប្បុរសធម៌ និង លើកទឹកចិត្តឱ្យខ្ញុំក៏ដូចជាសិល្បករសិល្បការិនីដ៏ទៃទៀតដែរ។ ជាពិសេសអគុណដល់បណ្តាអ្នកគាំទ្រខ្ញុំផ្ទាល់តែម្តង អគុណគាត់ខ្លាំងណាស់។

បើនិយាយរឿង selfie វិញខ្ញុំដូចជាខុសគេវិញ​ បើកាលណាខ្ញុំហត់នឿយពីការងារ តែពេលបានស្នាមញញឹមពីអ្នកគាំទ្រ ឬការផ្តល់កម្លាំងចិត្ត នោះ ខ្ញុំសប្បាយចិត្តវិញ។ ពេលខ្លះពួកគាត់តែងតែឃើញខ្ញុំហត់ គឺគាត់បារម្ភខ្ញុំ ហើយពេលខ្លះទៀត គាត់មកជួយបក់ខ្យល់ឱ្យទៀតកុំឱ្យខ្ញុំមានអារម្មណ៍ថាហត់ ។ ភាពកក់ក្តៅនិងកម្លាំងចិត្ត ពីពួកគាត់ផ្តល់ជូនខ្ញុំ បែរជាធ្វើឱ្យខ្ញុំធូរស្បើយទៅវិញ"។

សូមបញ្ជាក់ថា តារាចម្រៀង សុខ ពិសី ត្រូវបានឱ្យដឹងថា តារាស្រីម្នាក់ដែលតែងតែមានអ្នកគាំទ្រជាច្រើន រង់ចាំជួបនាង និងខ្លះទៀតសុខចិត្តដាច់បាយដាច់ទឹករង់ចាំក្រោយឆាកតន្ត្រីធ្វើយ៉ាងណាឱ្យបាន selfie ជាមួយនាង។ 

តារាចម្រៀងរបស់សាន់ដេ រូបនេះទោះបីជា ត្រូវបានដឹងថា កែសម្ផស្ស និងទម្រង់មុខ ខុសស្រឡះពីដើមកំណើត យ៉ាងណាក៏ដោយក៏នាងនៅតែទទួលបានគាំទ្រនិងការស្រលាញ់ពី Fan របស់នាងដដែល៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងឈរនៅលំដាប់ជួរមុខ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី នឹងបង្ហាញខ្លួន ក្នុងការប្រគំតន្រ្តីសប្បុរសធម៌ រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដោយនាងបានប្រាប់ឲ្យដឹងពីទឹកចិត្តរបស់នាងថា នាងស្រលាញ់ និងចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា តាមដែលនាងអាចធ្វើទៅបាន ព្រោះថាកាលពីនាងនៅតូចមន្ទីរពេទ្យសប្បុរសធម៌មួយនេះ ធ្លាប់បានជួយជីវិតនាងក៏ដូចជា កុមារដទៃទៀត នៅទូទាំងប្រទេស ។

តារាសម្តែង និងជាតារាចម្រៀង កញ្ញា សុខ ពិសី បានរំលឹកអតីតកាលថា មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យ មួយដែលបានជួយ ព្យាបាល ជំងឺ ដល់កុមារនៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតប្រាក់កំរៃ ហើយនៅក្នុងកាលពីនាងនៅកុមារភាព នាងក៏ត្រូវ បាន ម្តាយយកព្យាបាល នៅមន្ទីរពេទ្យនេះ ជាញឹកញាប់ដែរ ព្រោះថាកាលពីនាងនៅតូច គឺស្ថានភាពជីវភាពគ្រួសារ ហាក់ជួបការខ្វះខាត ដូច្នេះបើគ្មានពេទ្យនេះទេ ថាមិនត្រូវនាងអាចបាត់បង់ជីវិតផងក៏មិនដឹង ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ក្នុងនាមនាងជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដែលធ្លាប់ទទួលការព្យាបាលនាងពិតជា ចង់ឃើញ មន្ទីរពេទ្យនេះ ដំណើរការបន្តទៀត ដូច្នេះហើយបានជានាង សម្រេចចិត្តចូលរួមការប្រគំតន្ត្រីស្វែង រកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយមិនតែប៉ុណ្ណោះ សូម្បីតែថវិកាដែលខាងអ្នករៀបចំកម្មវិធីផ្តល់ឲ្យ នាងក៏នាងយកទៅចូលរួមបរិច្ចាគ ជួយមន្ទីរពេទ្យនេះដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload