សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​វេលា​ម៉ោង០​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា  ​​សិស្សសាលា​ម្នាក់​បានរអិល​ជើង​ធ្លាក់​ចូល​កន្លែងទឹក​ជ្រៅ​​ក្នុង​ស្ទឹងមួយ​កន្លែងត្រង់​ចំណុច​ដើម​អា​ទាំង (​ក្រុម​ហ៊ុន​7NG) ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ដោយរកមិនឃើញសាកសពនោះទេ ។

ប្រភពឱ្យដឹងថា យុវ​សិស្ស​រងគ្រោះឈ្មោះ​អឿ​ន ម៉េ​ង​លាង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​វិហារ​ខ្ពស់ ឃុំ​វិហារ​ខ្ពស់ ក្រុង​សួង ខេត្ត​ត្បួ​ង​ឃ្មុំ ។

ប្រភពបន្តថា មុន​ពេលកើតហេតុ​ ​ក្មេងប្រុសរងគ្រោះ និង​មិត្តភក្តិ​បាន​ទៅ​ងូតទឹក​ស្ទឹង​បឹង​​អា​ទាំង​លេង ខណៈពេល​កំពុង​ងូតទឹកនោះ ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលទៅកន្លែង​ទឹក​ជ្រៅ ដែល​កំពុង​ហូរ​ខ្មួលខ្មាញ់ បណ្តាល​ឱ្យ​ទឹកកួចក្មេងរងគ្រោះ​​លង់​​​បាត់​ខ្លួនតែម្តង ។ ​រ​ហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ ក្រុមគ្រួសារក្មេងរងគ្រោះបាន​ជួល​ទូក​តាម​រកសាកសព ​ខណៈ​រក​មិនទាន់ឃើញនោះ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ក្មេង​ប្រុស​-​ស្រី ចំនួន​៣​នាក់ មិន​ចេះ​ហែល​ទឹកបាន​នាំ​គ្នា​ទៅ​លេង​ទឹក​ប្រឡាយ​ បណ្តាល​ឱ្យ​២​នាក់​ត្រូវ​ទឹក​កួច​ចូល​ក្រោម​លូលង់​ស្លាប់​ និង​ម្នាក់​ត្រូវ​គេ​ឃើញ​ទាន់​ ក៏​ជួយ​រួច​ពី​សេចក្តីស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ប្រឡាយ​ទឹក​ស្ពាន​តា​ផា​ន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​កើត ក្មេង​ប្រុស​-​ស្រី​ទាំង​៣​នាក់​ដែល​លង់ទឹក​១-​ឈ្មោះ កុមារី​ប៉ែន ធានី អាយុ​១៣​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​សែ​សិន​(​ស្លាប់​) ២-​ឈ្មោះ អ៊ូច ចាន់​ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ជា​សិស្ស​រៀន​នៅ​អនុ​វិទ្យាល័យ​សែ​សិន (​ស្លាប់​) និង​៣-​កុមារី ប៉ែន ស្រី​និ​ច អាយុ​១៥​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ សំណាងល្អ ត្រូវ​បាន​គេ​ជួយ​ទាន់​ពេល ។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​ក៏​ដូច​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​ក្នុង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ​ដែរ សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោកស្រី​ឆាន់ ចាន់​សោភា អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត រួម​ដំណើរ​ដោយ​អស់លោក លោកស្រី ដែល​ជា​សមាជិក ក្រុម​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​នាំ​យក​សម្ភារ​ជា​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ក្មេង​ទាំង​២​នាក់ ដើម្បី​ជា​ការ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យសព​ផង​ដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់

សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់

សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់

សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់

សប្បាយក្លាយទុក្ខ! ​ហែលលេងចុះឡើង​​ ចូល​អន្លង់ជ្រៅកួច​បាត់