Samsung​ ​លក់​ភាគ​ហ៊ុន​ ​៣%​ ​នៅក្នុង​ ​Sharp

Samsung Electronics​ ​ប្រកាស​លក់​ភាគហ៊ុន​ ​៣%​ ​នៅក្នុង​ ​Sharp Corp​  ​ក្រោម​​មូលហេតុ​រៀបចំ​រចនាសម្ព័ន្ធ​ភាគហ៊ុន​ក្រុមហ៊ុន។

 

Samsung​ ​លក់​ភាគ​ហ៊ុន​ ​៣%​ ​នៅក្នុង​ ​Sharp

 

ភាគហ៊ុន​​​ ​Samsung​ ​លក់​នោះគឺ​ជា​ភាគហ៊ុន​ដែល​​ទិញ​ពី​ ​Sharp​ ​កាល​ពី​ឆ្នាំ​ ​២០១៣​ ​ក្នុង​តម្លៃ​ប្រមាណ​ ​១០១​​​លាន​ដុល្លារ។ ដោយឡែក​ការ​លក់​នេះ​ ​Samsung​ ​និង​ ​Sharp​ ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ ​តែ​អ្នក​វិភាគ​របស់​ ​Wall Street Journal​ ​អះអាង​ថា​ ​ទាប​ជាង​ ​១០០​ ​លាន​ដុល្លារ។

 

អ្នក​វិភាគ​ដដែល​បន្ត​ថា​ ​Samsung​ ​អាច​លែង​ត្រូវ​ការ​បច្ចេកវិទ្យា​អេក្រង់​ ​និង​បច្ចេកវិទ្យា​បន្ទាប់​បន្សំ​របស់​ ​Sharp​ ​ខណៈ​ដែល​ ​Samsung​ ​ក៏​លក់​ទាំង​ស្រុង​នូវ​សង្វាក់​ផលិត​កម្ម​ម៉ាស៊ីន​ព្រីន​របស់​ខ្លួន​ឲ្យ​ទៅ​ ​HP​ ​ព្រោះ​ចង់​ផ្ដោត​ផលិត​ផលិតផល​ស្នូល​របស់​ក្រុមហ៊ុន៕

 

អាន​បន្ត​ ​៖ អតិថិជន​ខ្មែរ​​ម្នាក់​រង់​​ចាំ​ទិញ iPhone 7 Plus តាំង​ពី​ព្រលឹម

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena