មនុស្សស្រីប្រឈមនឹងជំងឺជាំមុខច្រើនជាមនុស្សប្រុស

          គ្រូពេទ្យជំនាញផ្នែកជំងឺសើរស្បែក បានមានប្រសាសន៍ឲ្យគេហទំព័រសុខភាពកម្ពុជាដឹងកាលពីពេលថ្មីៗ នេះថា ចាប់ពីវ័យ២០ឆ្នាំដល់៤០ឆ្នាំមនុស្សចាប់ផ្តើមជាំមុខហើយ ប្រសិនជាមិនយកចិត្តទុកដាក់ថែរទាំស្បែកមុខឲ្យបានល្អ ហើយក្នុងចំណោមមនុស្សប្រុស និងមនុស្សស្រីគឺមនុស្សស្រីប្រឈមមុខនឹងការជាំមុខច្រើនជាង បុរស ដោយសារការបំរ៉ែបំរួលអកម៉ូន ការប្រើប្រាស់ម្សៅច្រើន និងការត្រូវកំដៅថ្ងៃ ការពិបាកចិត្ត ការមានផ្ទៃពោះជាដើម។លោកអ្នកបន្តថា ដោយសារមូលហេតុដែលស្រ្តីត្រូវប្រឈម ទើបស្រ្តីប្រឈមនឹងជំងឺជាំមុខច្រើនជាងបុរស។ជំងឺជាំមុខត្រូវគេសម្គាល់ដូចជា មានកំណកខ្មៅ ឬព៌ណត្នោតលើផ្ទៃមុខ មានអាចម៍រុយ មានជាំនៅលើស្បែកមុខជាដើម។          គ្រូពេទ្យជំនាញបានបន្តឲ្យដឹងទៀតថា ការព្យាបាលជំងឺជាំមុខ មានការពិបាកប្រសិនជាអ្នកព្យាបាល មិនមានជំនាញឯកទេសត្រឹមត្រូវ និងមិនយល់ពីជំងឺជាំមុខ និងការកើតមានអាចម៍រុយនៅលើផ្ទៃមុខ។ ការបាញ់ទ្បាសែនៅលើផ្ទៃមុខ នឹងធ្វើឲ្យការជាំមុខកាន់តែធ្ងន់ធ្ងរ ហេតុនេះអ្នកចង់ព្យាបាលជំងឺជាំមុខ ត្រូវទៅរកគ្រូពេទ្យដែលមានឯកទេសត្រឹមត្រូវ ដើម្បីកុំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស ព្រោះបើធ្វើរោគវិនិច្ឆ័យខុស នឹងធ្វើឲ្យសភាពជាំមុខនឹងមានសភាពកាន់តែធ្ងន់ធ្ងរ។លោកបន្ត ថា នៅស្រុកខ្មែរច្រើនតែមានការយល់ច្រទ្បំរបស់មនុស្សស្រី ដែលពួកគាត់គិតថាហាងថែររក្សាសម្ឆស្ស ឬហាងកែសម្ឆស្សសុទ្ឋតែមានជំនាញលើរឿងនេះ តែតាមពិតហាងថែររក្សាសម្ឆស្ស និងកែសម្ឆស្សភាគច្រើនមិនមានជំនាញឯកទេសព្យាបាលផ្នែកជំងឺ សើរស្បែកនោះទ្បើយ។មនុស្សស្រីប្រឈមនឹងជំងឺជាំមុខច្រើនជាមនុស្សប្រុស          គ្រូពេទ្យជំនាញបាននិយាយថា មនុស្សស្រីមានភាពប្រឈមនឹងជំងឺជាំមុខច្រើនជាមនុស្សប្រុស ដោយសារបញ្ហាចំបងៗមួយចំនួនដូចជា ការត្រូវកំដៅថ្ងៃ ការប្រើប្រាស់ម្សៅច្រើនពេក និងការផ្លាស់ប្តូរនៃវដ្តរដូវ ការប្រែប្រួលនៃអ័រម៉ូនជាដើម។          គ្រូ ពេទ្យជំនាញផ្នែកជំងឺសើរស្បែក បានមានប្រសាសន៍ឲ្យគេហទំព័រសុខភាពកម្ពុជាដឹងកាលពីពេលថ្មីៗ នេះថា ចាប់ពីវ័យ២០ឆ្នាំដល់៤០ឆ្នាំមនុស្សចាប់ផ្តើមជាំមុខហើយ ប្រសិនជាមិនយកចិត្តទុកដាក់ថែរទាំស្បែកមុខឲ្យបានល្អ ហើយក្នុងចំណោមមនុស្សប្រុស និងមនុស្សស្រីគឺមនុស្សស្រីប្រឈមមុខនឹងការជាំមុខច្រើនជាង បុរស ដោយសារការបំរ៉ែបំរួលអកម៉ូន ការប្រើប្រាស់ម្សៅច្រើន និងការត្រូវកំដៅថ្ងៃ ការពិបាកចិត្ត ការមានផ្ទៃពោះជាដើម។លោកអ្នកបន្តថា ដោយសារមូលហេតុដែលស្រ្តីត្រូវប្រឈម ទើបស្រ្តីប្រឈមនឹងជំងឺជាំមុខច្រើនជាងបុរស។ជំងឺជាំមុខត្រូវគេសម្គាល់ដូចជា មានកំណកខ្មៅ ឬព៌ណត្នោតលើផ្ទៃមុខ មានអាចម៍រុយ មានជាំនៅលើស្បែកមុខជាដើម។          គ្រូពេទ្យជំនាញបានបន្តឲ្យដឹងទៀតថា ការព្យាបាលជំងឺជាំមុខ មានការពិបាកប្រសិនជាអ្នកព្យាបាល មិនមានជំនាញឯកទេសត្រឹមត្រូវ និងមិនយល់ពីជំងឺជាំមុខ និងការកើតមានអាចម៍រុយនៅលើផ្ទៃមុខ។ ការបាញ់ទ្បាសែនៅលើផ្ទៃមុខ នឹងធ្វើឲ្យការជាំមុខកាន់តែធ្ងន់ធ្ងរ ហេតុនេះអ្នកចង់ព្យាបាលជំងឺជាំមុខ ត្រូវទៅរកគ្រូពេទ្យដែលមានឯកទេសត្រឹមត្រូវ ដើម្បីកុំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស ព្រោះបើធ្វើរោគវិនិច្ឆ័យខុស នឹងធ្វើឲ្យសភាពជាំមុខនឹងមានសភាពកាន់តែធ្ងន់ធ្ងរ។លោកបន្ត ថា នៅស្រុកខ្មែរច្រើនតែមានការយល់ច្រទ្បំរបស់មនុស្សស្រី ដែលពួកគាត់គិតថាហាងថែររក្សាសម្ឆស្ស ឬហាងកែសម្ឆស្សសុទ្ឋតែមានជំនាញលើរឿងនេះ តែតាមពិតហាងថែររក្សាសម្ឆស្ស និងកែសម្ឆស្សភាគច្រើនមិនមានជំនាញឯកទេសព្យាបាលផ្នែកជំងឺ សើរស្បែកនោះទ្បើយ។          គ្រូ ពេទ្យជំនាញដដែលបានបន្តថា រោគសញ្ញារវាងការជាំមុខ និងអាចម៍រុយមានភាពខុសគ្នា។ អាចម៍រុយគឺមានស្នាមអ៊ុចៗដាច់ៗនៅលើស្បែក មិនមានបន្តាកនៅលើស្បែកនោះទេ តែជំងឺជាំមុខគឺមានស្នាមជាំបន្តាកៗជាប់គ្នានៅលើស្បែក ដែលគ្រូពេទ្យជំនាញអាចដឹងច្បាស់ពីរឿងនេះ។ ដូច្នេះបើមិនមានជំនាញទេ វានឹងធ្វើឲ្យមានផលវិបាកកាន់តែច្រើន ហេតុនេះអ្នកជំងឺត្រូវទៅរកគ្រូពេទ្យ ដែលមានឯកទេសត្រឹមត្រូវ។
មនុស្សស្រីប្រឈមនឹងជំងឺជាំមុខច្រើនជាមនុស្សប្រុស
អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com