វិធីតុបតែងខ្លួនរបស់ស្ដ្រីធ្វើការនៅក្នុងការិយាល័យ

      ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យអាចចាត់ទុកជាស្ដ្រីដែលមាន តួនាទី និងមុខងារច្បាស់លាស់ ដែលអាចធ្វើឱ្យខ្លួន សង្គម រួមទាំងគ្រួសារមានភាពរីកចម្រើនបានយ៉ាងល្អ។ ហើយអាចចាត់ទុកថាជាស្ដ្រីដែលមានភាពវៃឆ្លាត និងប៉ិនប្រសប់នៅក្នុងសង្គមផងដែរ។ ដោយឡែកសម្រាប់ការតុបតែងខ្លួនគឺជារឿងដ៏សខាន់បំផុត ស្ដ្រីធ្វើការនៅក្នុងការិយាល័យមិនត្រូវបណ្ដោយឱ្យខ្លួនក៏ដូចជា ផ្ទៃមុខធម្មតាពេកនោះទេ ត្រូវតែមានលាបក្រេមម្សៅជាប់នៅលើថ្ពាល់ខ្លះៗទើបជាការប្រសើរ។ប្រការគួរយល់ដឹងចំពោះស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យ      ស្ដ្រីគ្រប់រូបត្រូវតែមានគ្រឿងសម្អាងគ្រប់គ្រាន់ទាំងអស់ សម្រាប់តុបតែងមុខ ហើយត្រូវតែមាននៅតាមខ្លួនជានិច្ច ចៀសវាងនៅពេលដែលមានការប្រញាប់មិនបាច់ត្រឡប់ទៅផ្ទះឬក៏ចូលហាង ព្រោះធ្វើឱ្យខាតបង់ទាំងពេលវេលារួមទាំងថវិកា។ របៀបតុបតែងខ្លួនសម្រាប់ស្ដ្រីធ្វើការនៅក្នុងការិយាល័យ      ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យត្រូវពឹងផ្អែកទៅលើបរិវេណរបស់ ការិយាល័យ ថាតើការិយាល័យជាការិយាល័យឯកជនឬក៏ជារបស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលនៅក្នុងការរៀបចំតុបតែងខ្លួនប្រាណឱ្យសមទៅនឹងកន្លែង ធ្វើការ។•សម្លៀកបំពាក់ ៖ ចំពោះសម្លៀកបំពាក់ជួនកាលតម្រូវទៅតាមក្រុមហ៊ុន ដោយស្លៀកពាក់ជាឯកសណ្ឋានរបស់ក្រុមហ៊ុន។ ចំណែកឯក្រុមហ៊ុនមួយចំនួនក៏បានតម្រូវឱ្យស្លៀកសម្លៀកបំពាក់ ផ្ទាល់ខ្លួនផងដែរ។ ដូចនេះមិនថាជាសម្លៀកបំពាក់ក្រុមហ៊ុន ឬក៏ជាសម្លៀកបំពាក់ផ្ទាល់ខ្លួននោះទេ គឺត្រូវតែលៃយ៉ាងណាឱ្យសម្លៀកបំពាក់មានភ្លីជានិច្ច មិនសិចស៊ីពេកមិនសុភាពពេក។•ការតុបតែងមុខ ៖ សម្រាប់ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យ គួរតែឆ្លៀតពេលតុបតែងមុខ ដោយបែបធម្មជាតិៗ មិនត្រូវបណ្ដោយឱ្យផ្ទៃមុខទទេដោយមិនមានប្រើអ្វីសោះនោះទេ។ ការតុបតែងមុខនេះក៏មិនមានអ្វីដែលពិបាកនោះដែរ។ នៅមុនពេលទៅធ្វើការគួរតែចំណាយពេល៥នាទីនៅក្នុងការតុបតែងមុខ ដោយប្រើប្រាស់ឡេសម្រាប់ការពារពន្លឺព្រះអាទិត្យ ហើយប្រើម្សៅហុយបន្ដិចបន្ដួចលាបនៅលើផ្ទៃមុខ ចំណែកឯម៉ាស្ការ៉ាត្រូវតែមានជានិច្ចសម្រាប់លាបនៅលើរោមភ្នែក។ បន្ទាប់មកត្រូវគូសត្របកភ្នែកបន្ដិច ហើយក្រេមត្រូវតែមាននៅលើបបូរមាត់ជានិច្ច ដោយប្រើពណ៌ស្រាលៗ និងត្រូវប្រើម្សៅពណ៌ផ្កាឈូកផាត់នៅលើថ្ពាល់បន្ដិចឱ្យឃើញព្រឿងៗជាការ ស្រេច។•ការតុបតែងសក់ ៖ សក់ក៏ជាផ្នែកមួយដែលសំខាន់បំផុតដែរ ជាពិសេសសម្រាប់ស្ដ្រីដែលមានសក់រួញ គួរតែបួងឡើង ឬ ក៏ចងឱ្យបានស្អាត តែសម្រាប់ស្ដ្រីដែលមានសក់រលោងត្រង់ស្អាតអាចទម្លាក់ ឬក៏ចងលើកឡើងឱ្យខ្ពស់ល្មមសមនឹងទម្រង់មុខ។•ក្រចកដៃក្រចកជើង ៖ មិនត្រូវលាបពណ៌ដែលឆើតឆាយពេកនោះទេ ត្រូវលាបពណ៌ស្រាល ហើយក៏មិនត្រូវទុកក្រចក ឱ្យវែងពេកនោះដែរ។ ជាពិសេសត្រូវតែឧស្សាហ៍សម្អាតក្រចកដៃជើងឱ្យបានស្អាតជានិច្ច ដោយនៅក្នុងមួយសប្ដាហ៍ត្រូវតែធ្វើការសម្អាតពី២ទៅ៣ដង ឬក៏ត្រូវកាត់សាច់ម្ដងនោះទើបប្រសើរ។•ស្បែកជើង ៖ សម្រាប់ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យ គួរតែប្រើស្បែកជើងអេសស្កាប៉ាង ឬក៏ជាស្បែកជើងកែង។ដំបូន្មានអ្នកជំនាញ        ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យត្រូវតែយកចិត្ដទុកដាក់បំផុត នៅក្នុងការតុបតែងខ្លួន ដូចជានៅមុនពេលទៅធ្វើការត្រូវតែសម្អាតខ្លួនប្រាណឱ្យបានស្អាត។ បន្ទាប់មកត្រូវជ្រើសរើសនូវសម្លៀកបំពាក់ដែលសមរម្យ មិនសិចស៊ីពេកហើយមិនសុភាពរាបសា ជ្រុលពេក។ បន្ទាប់មកធ្វើការតុបតែងមុខដើម្បីឱ្យផ្ទៃមុខមានពណ៌ស្រស់ស្អាត ជាពិសេសត្រូវមើលខ្លួនឯងឱ្យបានគ្រប់ជ្រុង ដើម្បីកុំឱ្យមានចំណុចខ្វះខាត។ នៅពេលដែលទៅដល់ការិយាល័យ ត្រូវតែធ្វើការពិនិត្យចំពោះការតុបតែងមុខ និងសម្លៀកបំពាក់ម្ដងទៀត។
វិធីតុបតែងខ្លួនរបស់ស្ដ្រីធ្វើការនៅក្នុងការិយាល័យ

អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com