ដេនីក្វាន់ កំពុងបន្ទាបខ្លួនថា គ្មានលុយប្រើ iPhone 7 ខ្ទង់ពាន់ដុល្លារ ខណៈពេលតារាមួយចំនួន ទិញបង្អួតព្រោងព្រាត!

ភ្នំពេញ៖ ខណៈពេលតារាមួយចំនួន កំពុងតែបង្អូតនូវទូរស័ព្ទដៃសេរ៊ីទំនើប iPhone 7  ដែលមានតម្លៃក្នុងពាន់ដុល្លារព្រោងព្រាត តែបែរជាតារាស្រីស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូង កញ្ញា ដេនីក្វាន់ បន្ទាបខ្លួនថា នាងគ្មានសមត្ថភាពក្នុងការប្រើរបស់ថ្លៃៗទៅវិញ។

នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ត្អូញត្អែរតាមរយៈការសរសេរ Status កាលពីម្សិលមិញថា "ឃើញគេទិញ iPhone 7 ហើយបង្ហោះអួតពេញFacebook ចង់ទិញដូចគេណាស់ តែមិនដឹងថ្ងៃណាឆ្នាំណាមានលុយទិញប្រើដូចគេនោះទេ ទ្រាំទៅដេននីអើយធ្វើមិចយើងមិនមានលុយទិញ សំភារៈនិយមអួតដូចគេ"។  

ចំពោះStatusមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ថា តើដេនីក្វាន់ កំពុងតែបន្ទាបខ្លួន រឺចង់ដៀមដាម ទៅកាន់តារាមួយចំនួន ដែលព្យាយាមបង្អូតនូវទូរស័ព្ទដៃ iPhone 7 នោះ? ហើយក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានពោលពាក្យថា "ដេនីក្វាន់ គ្រាន់តែប្រើន័យបញ្ឆិតបញ្ឆៀងតែប៉ុណ្ណោះ មិនដែលសមត្ថភាពត្រឹម ដេនីក្វាន់ គ្មានលុយទិញនោះទេ ព្រោះមើលឃើញជាក់ស្តែងស្រាប់ មិនថាទ្រព្យសម្បត្តិ មុខរបររបស់នាង ត្រឹមទូរស័ព្ទតម្លៃខ្ទង់ពាន់ដុល្លារបែបនេះ គឺមិនមានបញ្ហាសម្រាប់នាងនោះឡើយ"

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញសាច់សិចស៊ី កញ្ញា ដេននី ក្វាន់ បានទម្លាយឲ្យ មហាជនបានដឹងថា ហាង កែសម្ផស្សដែលនាងទើបតែបើក ត្រូវបានចោរលួចយកឥវ៉ាន់អស់ពីហាង ខណៈដែលនាងធ្វើដំណើរ ទៅខេត្តបាត់ដំបង ។

បើតាមសារដែលដេននី ក្វាន់បង្ហោះនៅលើ Facebook បានបង្ហាញអារម្មណ៍ខឹងសម្បារ និងធ្វើការប៉ានស្មានថា ការដែលត្រូវចោរលួចឥវ៉ាន់ ពីហាងនាងនេះមិនមែនចោរពីក្រៅទេ ដោយនាងបានសរសេរថា «ក្តៅចិត្តណាស់ ទៅបាត់ដំបងតែមួយថ្ងៃសោះ ពេលត្រលប់មកវិញបាត់ឥវ៉ាន់ អស់ពីហាងរលីង.. បុគ្គលិកឡើង១០នាក់ សួរគ្មាននរណាម្នាក់ដឹងសោះ ស្តាយណាស់ Camera សុវត្ថិភាពមិនទាន់ដាក់កុំអី រកមុខចោរឃើញហើយ តែខ្ញុំជឿជាក់ច្បាស់ណាស់ គ្មានចោរខាងក្រៅណានោះទេ គឺចោរក្នុងផ្ទះនឹងហើយ. យកបានយកទៅចុះព្រោះអស់ប៉ុណ្ណឹង ក៏ខ្ញុំមិនក្រដែរហើយអ្នកដែលលួចគេ នឹងក៏មិនប្រាកដថាដេកលក់ស្រួលដែលព្រោះវាជារបស់ក្តៅក្រហាយ...ហ៊ឺ.. នេះចាត់ទុកវាជាមេរៀនទៅចុះ ព្រោះវាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយក៏គ្មានលើកទី២អោយចោរឯងលួចស្រួលៗដែរ.!»។

បើទោះជាតារារូបនេះ បានបង្ហើបឲ្យដឹងថា នាងត្រូវបានជួបរឿងស៊យ ដោយបាត់ឥវ៉ាន់ នៅក្នុងហាងស្ទើរតែ ទាំងស្រុងបែបនេះក្តីតែនាងមិនបានបញ្ជាក់ថា អស់ប្រហែលជាទឹកប្រាក់ប៉ុន្មានទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា បាត់របស់ប៉ុណ្ណឹងនាងមិនក្រទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload