Bitoey Rsiam ប្រើជីវិតជាអ្នកមានហ៊ឺហា តាមបែបស៊ីវិល័យទំនើប មិនខ្វល់អ្នករិះគន់ ថានាងអួតភាពមានបាន!

ថៃ៖ តារាចម្រៀងសាច់ខ្ចីវ័យក្មេងនាង Bitoey Rsiam និងល្បីថាជាតារាស៊ិចស៊ីផងនោះ កាលពីពេលថ្មីៗនេះ ត្រូវបានគេសង្កេតឃើញថា កំពុងតែឡើងកូតយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញជីវិតតស៊ូរបស់ខ្លួនរហូតដល់អាចមានលទ្ធភាពទិញផ្ទះវិឡា ដ៏ទំនើបជារបស់ខ្លួនឯងដែលមានតម្លៃ២០លានបាត ឬប្រហែលជា៦០ម៉ឺនដុល្លារអាមេរិក។

តារាស្រីវ័យ២៨ឆ្នាំរូបនេះ ក៏ត្រូវគេសង្កេតឃើញថា នាងមិនត្រឹមតែជា តារាស្រីម្នាក់ដែលមានភាពលេចធ្លោក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការ ប្រើជីវិតនៅពិតរបស់នាងក្រៅឆាក ក៏ឡូយអស្ចារ្យគួរឲ្យស្ញប់ស្ញែងផងដែរ។

មូលហេតុគឺដោយសារតែក្រោយពេលដែលអ្នកគាំទ្រជាច្រើន បានឃើញនាង កាន់ថង់ដើរទិញឥវ៉ាន់យ៉ាងសំពីងសំពោងដៃ២ដៃ៣ គឺមានទាំងកាបូប ស្បែកជើង គ្រឿងអលង្ការ និងខោអាវដែលមានតម្លៃថ្លៃៗ ម៉ាកល្បីៗជាច្រើនមុខ។ ហើយមិនតែប៉ុណ្ណោះរបស់របរប្រើប្រាស់ទាំងអស់នោះភាគច្រើនគឺសុទ្ធសឹងតែជា របស់ដែលមានតម្លៃថ្លៃបំផុតនៅក្នុងស្រុក និងនាំចូលមកពីក្រៅស្រុកផងដែរ ដូចជាផលិតផលប្រេនៗផលិតនៅប្រទេសអាមេរិក និងអង់គ្លេសជាដើម។

ក្រៅពីនេះនាងក៏បានបង្អួតសម្ភារៈទំនើបៗនៅខាងក្នុងផ្ទះ មិនថាជាគ្រឿងសង្ហារឹម គ្រឿងតុបតែងមុខ កាបូប សម្លៀកបំពាក់ គឺសុទ្ធតែម៉ាកល្បីៗ ប្រេនទាំងអស់។ ការប្រើប្រាស់របស់របរ និងសម្ភារៈដ៏ឡូយឆាយហ៊ឺហាទាំងនេះហើយដែលបានធ្វើឱ្យ មានមនុស្សមួយចំនួនដែលច្រណែននឹងនាងមួយចំនួនតូចរិះគន់ថានាង Bitoey Rsiam ធ្វើនេះគឺដើម្បីបង្អួតភាពមានបានរបស់ខ្លួនឱ្យគេបានដឹងតែប៉ុណ្ណោះ។ 

ប៉ុន្តែភាពជាក់ស្តែងកញ្ញា Bitoey Rsiam ក៏បានឆ្លើយតបទៅវិញផងដែរថា សកម្មភាព និងការបង្ហាញសម្ភារៈទំនើបៗទាន់សម័យរបស់នាងទាំងនេះ គឺគ្មានបំណងចង់ អួតអាងបង្ហាញភាពមានបានអ្វីនោះទេ គឺគ្រាន់តែចង់ទិញរបស់របរប្រើប្រាស់ សម្រាប់ខ្លួនឯងធម្មតាៗ ដើម្បីលេងខ្លួនឱ្យសាកសម ទៅនឹងការគាំទ្រពីសំណាក់ អ្នកគាំទ្ររបស់នាងជាច្រើននាក់។ ហើយសម្រាប់ការរិះគន់នេះ នាងក៏មិនបាន ខ្វាយខ្វល់អ្វីច្រើនដែរ ព្រោះវាមិនមែនជាការពិត ហើយបើទោះជាវាជាការពិត យ៉ាងណាក្តីក៏នាងគ្មានអ្វី ត្រូវយកមកគិតឱ្យឈឺក្បាលដែរ ដោយសារតែការ ប្រើជីវិតទាន់សម័យរបស់នាង មិនបានទៅលួចឆក់ប្លន់អ្នកណាមកទេ៕

ចង់ដឹងទេថា នាង Bitoey Rsiam ប្រើជិវិតរស់នៅបែបស៊ីវិល័យប៉ុណ្ណាយើង មកទស្សនាកម្រងរូបភាពរបស់នាងទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload