ឌី ហ្សូលី កូនស្រីអ្នកស្រី ឌី សាវ៉េត ដើរតាមគន្លងម្តាយ!

6 Videos


ឌី ហ្សូលី ដែលត្រូវបានគេដឹងថា ជាកូនស្រីរបស់អ្នកស្រី ឌី សាវ៉េត បានហក់ចូលក្នុងពិភពសិល្បៈ ។ ពេលនេះស្រីស្អាត ឌី ហ្សូលី មានឱកាសបានសម្តែងជាតួឯកស្រីនៅក្នុងរឿងភាគទូរទស្សន៍ស៊ីធីអិន ។ ឌី ហ្សូ លី រំពឹងថា រឿងនេះនិងជួយត្រួសត្រាយជីវិតសិល្បៈរបស់នាង ។

ឌី ហ្សូលី កូនស្រីអ្នកស្រី ឌី សាវ៉េត ដើរតាមគន្លងម្តាយ!

អ្នកស្រី ឌី សាវ៉េត ជាតារាសម្តែងជើងចាស់ ដែលមានឈ្មោះបោះសម្លេងម្នាក់ ។ កាលណោះ រូបសម្រស់និង សមត្ថភាពរបស់អ្នកស្រីល្បីរហូតដល់ ប្រទេសជិតខាងផងដែរ។រហូតមកដល់ពេលនេះ អ្នកស្រី ឌី សាវ៉េត នៅតែប្រឡូកក្នុងអាជីពសិល្បៈដែលសព្វថ្ងៃអ្នកស្រីកំពុងថតរឿង «ទឹកចិត្តអ្នក ម្តាយ សម័យថ្មី» និង រឿង«ចាស់ស្ទាវចៅស្ទើរ» ។

ឌី ហ្សូលី កូនស្រីអ្នកស្រី ឌី សាវ៉េត ដើរតាមគន្លងម្តាយ!

ពេលនេះកូនស្រីរបស់ អ្នកស្រី ឌី សាវ៉េត ដែលមានឈ្មោះថា ឌី ហ្សូលី ក៏ បានដើរតាមគន្លងរបស់អ្នកម្តាយ ។ ឌី ហ្សូលី បានបង្ហាញមុខនៅតាមឆាកប្រគុំតន្ត្រី នៃស្ថានីយ ទូរទស្សន៍នានា ហើយពេលនេះនាងកំពុងថតរឿងភាគអោយស្ថានីយទូរទស្សន៍ស៊ីធីអិនរឿង «ញើសពណ៌ក្រហម» ក្នុងតំណែងជាតួសំខាន់ រួមជាមួយស្រីស្អាត ឌី សូនីតា។រឿងនេះដែរជាប្រភេទរឿងអប់រំលាយឡំនិងមនោសញ្ចេតនាស្នេហា ។

ឌី ហ្សូលី កូនស្រីអ្នកស្រី ឌី សាវ៉េត ដើរតាមគន្លងម្តាយ!

ឌី ហ្សូលី រំពឹងថា ឈ្មោះរបស់នាងនិងមានគេស្គាល់ច្រើន ក្រោយពីខ្សែរឿង«ញើសពណ៌ក្រហម» បាន ចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ ឌី ហ្សូលី មានមុខមាត់ស្រស់ស្អាតនិងសម្បុរស្រអែមស្រស់តាមបែប ខ្មែរអង្គរ ។ ប៉ុន្តែយ៉ាងណាមិនទាន់មានគេដឹងថា ឌី ហ្សូលី ជាកូនស្រីបង្កើតរបស់តារាសម្តែងជើងចាស់ ឌី សាវ៉េត នោះទេ ៕ ចេនី

ឌី ហ្សូលី កូនស្រីអ្នកស្រី ឌី សាវ៉េត ដើរតាមគន្លងម្តាយ!ឌី ហ្សូលី កូនស្រីអ្នកស្រី ឌី សាវ៉េត ដើរតាមគន្លងម្តាយ!