លោក​ កឹម ​សុខា ៖ ​អ្នកមិនចង់ឲ្យមានការផ្លាស់ប្តូរ ​គឺប្រឆាំងនឹងយុវជន

រាជធានីភ្នំពេញ៖ ​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា​ បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា​ អ្នកដែលមាន​គំនិត​មិនចង់ឲ្យការផ្លាស់ប្តូរ គឺប្រឆាំង​នឹង​គំនិតយុវជន ។

មិនអាចរកការសុំអត្ថាធិប្បាយ​បានភ្លាមៗនៅឡើយទេ​ ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំវិញការលើកឡើង​របស់លោក កឹម សុខា ​នៅក្នុងជំនួបជាមួយក្រុមយុវជនគណបក្សសង្រ្គោះជាតិ ​នៅទីស្នាក់ការគណបក្ស ​នាព្រឹកថ្ងៃទី១៨​ កញ្ញា ២០១៦ ៕