សាលារាជធានីភ្នំពេញប្រកាស​ឲ្យពលរដ្ឋដែលពាក់ព័ន្ឋនឹងដីតំបន់​អភិវឌ្ឍន៍ទីក្រុងរណបជ្រោ​យចង្វារមកទទួល​ប័ណ្ណកម្មសិទ្ឋិ

រាជធានីភ្នំពេញ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើដល់​​ប្រជាពលរដ្ឋ​ម្ចាស់​ក្បាលដី​​ពាក់​ព​ន្ធ័​នៅ​ក្នុង​តំបន់​​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ ​មក​ទទួលយក​ប័ណ្ណប្រគល់​ដី​ជា​គោលនយោបាយ​ចំនួន​១០% ​នៃ​ទំហំ​ផ្ទៃដី​កាន់កាប់ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​​ដែល​ចេញ​ចុះហត្ថលេខា​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង ​​បានអោយ​ដឹង​ថា «កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ បាន​ផ្ដល់​ជា​ជម្រើស​ជូន​បងប្អូន​ម្ចាស់​ក្បាលដី​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោ​ង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ​អោយមក​ទទួលយក​ប​ណ្ណ័​ប្រគល់​ដី​ជា​គោលនយោបាយ​ចំនួន​១០% ​នៃ​ទំហំ​ផ្ទៃដី​កាន់កាប់ ។ ​​កន្លង​មក​មាន​បង​ប្ងូ​ន​ម្ចាស់​ក្បាលដី​ជា​ច្រើន​ ​បាន​អញ្ជើញ​មក​ទទួលយក​ប​ណ្ណ័​ប្រគល់​ដី​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ក៏​មាន​បងប្អូន​ម្ចាស់​ក្បាលដី​​មួយ​ចំនួន​ទៀត ពុំ​ទាន់​បាន​អញ្ជើញ​​មក​ទទួលយក​ប​ណ្ណ័​ប្រគល់​ដី​​នៅឡើយ »។

ក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់​ថា ​«ក្នុង​ន័យ​នេះ​ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូប​វ័ន្ត ​រួម​មាន​ផ្លូវថ្នល់ ​បណ្ដាញ​ក្រោម​ដី និង​ដើម្បី​ជំរុញ​ការ​រៀបចំ​តំបន់​អភិវឌ្ឍន៍​នេះ​ ​ស្រប​តាម​ផែនការមេ​អោយ​បាន​ឆាប់រហ័សនោះ​​រដ្ឋបាល​រាជធានី​ភ្នំពេញ ​សូម​ជម្រាប​ជូនដំណឹង​ថា ៖

១-​សូម​អោយ​បងប្អូន​ម្ចាស់​ក្បាលដី​ ដែល​មិន​ទាន់​បាន​មក​ទទួល​ប​ណ្ណ័​ប្រគល់​ដី ​ត្រូវ​អញ្ជើញ​រួសរាន់​មក​ទំនាក់ទំនង​​នៅ​សាលា​រាជធានី​​ភ្នំពេញ​ រៀង​រាល់​ម៉ោង​ធ្វើការ ​ដើម្បី​ទទួលយក​ប​ណ្ណ័ ។

២-​ផុតកំណត់​រយៈពេល​០២​ខែ ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ពុំ​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់​អត្ថប្រយោជន៍​​ពាក់​ព​ន្ធ័​ក្បាលដី​របស់​បងប្អូន​ទៀត​ឡើយ ។