អតីតពិធីការនី សាសា បង្ហាញអំពើល្អចំពោះសង្គម

អតីតពិធីការនី ទូរទស្សន៍ CTN​  កញ្ញា សាសា បានបង្ហាញនូវទង្វើរល្អ ​ដែលធ្វើឱ្យគ្រប់គ្នានាំគ្នាគាំទ្រទៅលើរូបនាង។​ អតី តពិធីការនីរូបនេះ​ បានធ្វើសម្លម្ជូរគ្រឿងមួយឆ្នាំងធំ ​ដើម្បីចែក ​ជូនទៅដល់​ ឳពុកម្តាយដែលនាំកូនៗរបស់ពួកគាត់មកមន្ទីរពេទ្យគន្ធរបុប្ផាសៀមរាប​ កាលពីពេលកន្លងទៅថ្មីៗ​នេះ។ ​
សូមរម្លឹកផងដែរថា​ កញ្ញាសាសា កាលពីឆ្នាំកន្លងទៅ ​ត្រូវ ​បានមនុស្សប្រុសមួយក្រុម​ សម្រុកវ៉ៃដំរាងកាយរបស់នាង​ ស្ទើរមើលមិនយល់​ ដោយសារតែនាងព្យាយាមជួយមិត្តភក្តិរបស់ ​នាងម្នាក់ដែលជាជនជាតិជប៉ុន​ ដែលត្រូវបានប្រុសៗមួយក្រុម ​បង្រុងនាំនាងចេញទៅក្រៅខ្លឹប​ ខណៈនាង​ស្រវឹងជោគជាំ។​ដោយសារតែឃើញមិត្តកំពុងរងគ្រោះ​ ហើយនាងព្យាយាមជួយ ក៏ត្រូវមនុស្សប្រុសមួយក្រុមនោះវាយនាងតែម្តងទៅ។ ​
បន្ទាប់ពីឃើញរូបភាពនៃការវាយធ្វើបានយ៉ាងព្រៃផ្សៃ​ ពីសំណាក់មនុស្សមួយក្រុមរួចមក ​មនុស្សម្នាជាច្រើន បានធ្វើការថ្កោលទោសទៅលើ បុរសមួយក្រុមនោះ​ ជាពិសេស ក្រសួងកិច្ចការនារី ​បានថ្កោលទោសផងដែរ​ ទៅលើទង្វើ​ ដែលបុរសមួយក្រុមនោះ។ ​នាពេលបច្ចុប្បន្ននេះ ​ក្រសួងដែលពាក់​ព័ន្ធ​ ជាពិសេសក្រសួងកិច្ចការនារី​ តែងតែធ្វើការផ្សព្វផ្សាយ​ ធ្វើយ៉ាងណាដើម្បីលុបបំបាត់​ គ្រប់ទម្រង់រូបភាព ​ដែលប្រើអំពើហិង្សារលើស្ត្រីនិងកុមារ ៕​

អតីតពិធីការនី សាសា បង្ហាញអំពើល្អចំពោះសង្គមអតីតពិធីការនី សាសា បង្ហាញអំពើល្អចំពោះសង្គមអតីតពិធីការនី សាសា បង្ហាញអំពើល្អចំពោះសង្គម
អត្ថបទដោយ៖ កញ្ញា
ប្រភព៖ Cool FM