កម្ពុជា ជួប មី​យ៉ាន់​ម៉ា មុន​ជើង​ខ្លាំង​ថៃ តទល់​ជាមួយ អូស្ត្រាលី និពន្ធដោយ : សឿន វណ្ណឌេត       September-18-2016, 10:21 am         564

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា ជួប មី​យ៉ាន់​ម៉ា មុន​ជើង​ខ្លាំង​ថៃ តទល់​ជាមួយ អូស្ត្រាលី​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន U19 មី​យ៉ាន់​ម៉ា មុន​ក្រុម​ជើង​ខ្លាំង​យុវជន U19 ថៃ តទល់​ជាមួយ​ក្រុមយុវជន U19 អូស្ត្រាលី ក្នុង​ពានរង្វាន់ AFF U19 Championship 2016 នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ចំណែក​ក្រុមយុវជន U19 ឡាវ ប៉ះ​ក្រុមយុវជន U19 ឥណ្ឌូនេស៊ី នៅ​កីឡដ្ឋាន Vietnam Youth Training Centre ដូចគ្នា​។ 

​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ក្រោយ​ចាញ់​ក្រុមយុវជន U19 ថៃ ២-១ កាលពី​ថ្ងៃ​សុក្រ កន្លងទៅ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន U19 មី​យ៉ាន់​ម៉ា នា​វេលា​ម៉ោង​៤​រសៀល​នេះ​នៅ​កីឡដ្ឋាន Vietnam Youth Training Centre ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។

​ឬ​ឯ​ក្រុមយុវជន U19 ឡាវ ក្រោយពី​ស្មើ​ជាមួយ​ក្រុមយុវជន U19 មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ​ផងដែរ​នោះ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ឈរ​បាត​តារាង U19 ឥណ្ឌូនេស៊ី ដើម្បី​បង្គ្រប់កិច្ច​នៃ​ពានរង្វាន់ AFF U19 ប្រចាំឆ្នាំ​២០១៦ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​។

​ដោយឡែក ក្រុម​ជើង​ខ្លាំង​ឈរ​កំពូល​តារាង​ទាំងពីរ យុវជន U19 ថៃ ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន U19 អូស្ត្រាលី ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF U19 Championship 2016 នា​វេលា​ម៉ោង​៧​យប់​នេះ​។

​គួរ​បញ្ជាក់ថា ក្រុមយុវជន U19 កម្ពុជា ទោះបីជា​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ ប៉ុន្តែ​សម្រាប់​ជំនួប​នា​ល្ងាច​នេះ​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ បន្ទាប់ពី​ឆ្លងកាត់​ការ​៣​ប្រកួត​ឈ្នះ​១ និង​ចាញ់​២​។ ម្យ៉ាងទៀត​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង​សុទ្ធសឹង​ជា​ក្រុម​ដែល​ធ្លាប់​យកឈ្នះ​កម្ពុជា ដោយ​បច្ចុប្បន្ន​ក្រុម​ទាំងពីរ​នោះ​មាន​៩​ពិន្ទុ​ក្នុង​ដៃ ខណៈ​កម្ពុជា​មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ​៕