រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ បាន​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៨​ខែ​ និពន្ធដោយ : ខន ចំប៉ា       September-18-2016, 10:48 am         19

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ បាន​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៨​ខែ​​ចំណូល​ពន្ធដារ  ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៦​នេះ  មាន​ជាង​១​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​២០ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥ ។ បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​រយៈពេល​ដូចគ្នានេះ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សំខាន់ៗ​ក៏​កើនឡើង​ដែរ​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៤.៣០៣.៧៩៦,៣៨ លាន​រៀល ស្មើនឹង​ប្រមាណ ១.០៧៥,៩៥ លាន​ដុល្លារ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៦​នេះ​។ ចំណូល​នេះ​កើនឡើង​ចំនួន ២០.០១ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥ ដែលមាន​ប្រមាណ ៨៩៧,៥៣ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ស្តីពី​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា​។

​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​រយៈពេល​ដូចគ្នានេះ ចំណូល​ពន្ធ​-​អាករ តាម​ប្រភេទ​សំខាន់ៗ ក៏​កើនឡើង​ដែរ ដូចជា​ពន្ធលើប្រាក់ចំណេញ​កើន​ចំនួន ២២,៦ ភាគរយ ពន្ធលើប្រាក់បៀវត្ស​រ៍​កើន​ចំនួន ២៥,៨ ភាគរយ អាករ​លើ​តម្លៃបន្ថែម​កើន​ចំនួន ២១,៩ ភាគរយ និង​អាករ​ពិសេស​កើន​ចំនួន ២២,១ ភាគរយ​។

​ដោយឡែក​ចំណូល​ពន្ធដារ​ប្រចាំ​ខែសីហា ឆ្នាំ​២០១៦ មាន​ចំនួន ៤៨៣.២៥៩,៥០ លាន​រៀល ស្មើ​ប្រមាណ ១២០,៨១ លាន​ដុល្លារ​៕