ប្រ៊ី​ត​នី ស្ពៀ​រ ចង់​ច្រៀង​ជាមួយ​អតីត​គូស្នេហ៍​ចា​ស្ទី​ន ធី​ម​ប៊ើ​ឡេ​ក

លោក​ចា​ស្ទី​ន ធី​ម​ប៊ើ​ឡេ​ក និង​នាង​ប្រ៊ី​ត​នី ស្ពៀ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ តារាចម្រៀង​ជើង​ចាស់​នាង​ប្រ៊ី​ត​នី ស្ពៀ​រ បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ចង់​ច្រៀង​រួម​គ្នា​ជាមួយ​តារាចម្រៀង​វ័យក្មេង ចា​ស្ទី​ន ធី​ម​ប៊ើឡេ​ក ដែល​ជា​អតីត​គូស្នេហ៍​របស់​ខ្លួន ។ គ្រាន់តែ​ដឹង​បែប​នោះ​ចា​ស្ទី​ន ធី​ម​ប៊ើឡេ​ក យល់ព្រម​ភ្លាម ។

លោក Lance Bass ជា​មិត្ត​រួម​ក្រុម «N’Sync» បាន​ធ្លោយ​ពាក្យ​ថា ចង់​ឃើញ​ពួក​គេ​សម្ដែង​នៅ​លើ​វេទិកា​រួម​គ្នា​ជា​ថ្មី ។

កាលពី​ខែសីហា ២០១៦ នាង​ប្រ៊ី​ត​នី ស្ពៀ​រ បាន​ចូលរួម​ឆ្លើយ​សំនួរ​នៅ​ក្នុង​កម្មវិធី «Most Requested Live with ROMEO» ហើយ​មានការ​សាកសួរ​ថា តើ​នរណា​ម្នាក់​ដែល​នាង​នឹក​ស្រមៃ​ចង់​ច្រៀង​ជាមួយ​ខ្លាំង​បំផុត ? នាង​ប្រ៊ី​ន​នី ស្ពៀ​រ ឆ្លើយ​ថា នាង​ចង់​រួមការ​ងារ​ជាមួយ​អតីត​គូស្នេហ៍​ដែល​ធ្លាប់​ក្រៀមក្រំ​ដោយសារ និង​ជា​អ្នក​តែង​បទ​ចម្រៀង «Cry Me a River» ។ ការ​បញ្ជាក់​ឈ្មោះ​របស់​ប្រ៊ី​ត​នី ស្ពៀ​រ ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ភាព​ភ្ញាក់ផ្អើល គឺ​នាង​បញ្ជាក់​ថា ចា​ស្ទី​ន ធិ​ប​ប៊ើ​ឡេ​ក​គឺជា​មនុស្ស​ល្អ​បំផុត​សម្រាប់​ខ្ញុំ ៕