ខណៈ​នេះ ប្រជា​កសិករ​នៅ​ស្រុក​សង្កែ​កំពុង​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ ប្រជា​កសិករ​ជា​ច្រើន​បាន​នាំ​គ្នា​បើក​គោ​យន្ត​មក​ឈប់​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​សាលាឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ប្រយោជន៍​ដើម្បី​តវ៉ា​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ និង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់​ព័​ន្ឋ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​តវ៉ា​​ពី​សំណាក់​ប្រជា​កសិករ​នា​ពេល​នេះ បាន​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​កើតហេតុ​និង​តំបន់​ក្បែរ​ៗ​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ទម្លាក់​ថវិកាជាតិ​ប្រមាណ​២០​លាន​ដុល្លារ​ដើម្បី​អន្តរា​កមន៍​ទិញ​ស្រូវ​អង្ករ​ពី​កសិករ និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​អង្ករ ៕