ខណៈ​នេះ ទុ​ស្សេ​ប្រអប់​ភ្លើង​នៅ​ទួល​ស្វាយព្រៃ​ទី​១

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា​នេះ មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​(​ទុ​ស្សេ​)​នៅ​ប្រអប់​ភ្លើង​មួយ​បណ្តាល​ឲ្យ​កើត​មាន​អគ្គិភ័យ​ឆេះ​ប្រអប់​ភ្លើង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ខណៈ​នេះ​ដែរ សមត្ថកិច្ច​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ ៕