នាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេច

6 Videos


តាមប្រភពបណ្តាញព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា ថ្មីៗនេះតារាសម្តែង និង បង្ហាញម៉ូដតៃវ៉ាន់ នាង លីន ជីលីង បានក្លាយជាចំណុចព័ត៌មានដ៏ក្តៅគគុកគួរឲ្យចាប់អារម្មណ៍ម្តងទៀតហើយ ព្រោះក្រៅពីតារាសម្តែងតៃវ៉ាន់ ២ រូប គឺនាង Ruby Lin និងនាង ស៊ូ ឈី ដែលបានរៀបការរួចហើយនោះ គឺនៅសល់តែនាងម្នាក់ប៉ុណ្ណោះមិន ទាន់រៀបការនឹងគេ ហើយមុននេះទោះជាធ្លាប់ត្រូវបានតារាសម្តែងហុងកុង ដែលមានដើមកំណើតនៅកាណាដា គឺលោក ឆើន គន់ស៊ី ហៅ Edison Chen ជេរប្រទេចជាសាធារណៈយ៉ាងណាក្តី ក៏នាងមិនដែលតបតវិញដែរ គឺរក្សាភាពស្ងៀមស្ងាត់ជានិច្ច ។

នាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេច

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺកាលពីពេលថ្មីៗនេះក្រោយពីគ្រឿងស្រវឹង ចូលពោះបាន ២-៣ កែវក៏ស្រាប់តែថ្លាសម្តីតែម្តង ដោយនាងនិយាយថា មិនយល់ទាល់តែសោះហេតុអ្វីបានជាខ្ញុំ ត្រូវទទួលរងនូវការវាយប្រហារបែបនេះ ។តាមពិតកាលពីចុងខែកក្កដា ឆ្នាំ ២០១៦ រឿងរ៉ាវនេះផ្តើមចេញពីតារាបង្ហាញម៉ូដនាង ឈីន ស៊ូប៉ី (មិត្តស្រីរបស់ Edison) ដែលបានចោទប្រកាន់នាង លីន ជីលីង ថាបានជ្រៀតជ្រែកចូលក្នុងកម្មវិធី «អាវថ្មីរបស់ខ្ញុំ» ដែលធ្វើនៅប្រទេសចិន ហើយដែលបានដកនាងចេញពីក្នុងកម្មវិធីនេះ ។ ដូច្នេះហើយទើបមិត្តប្រុសរបស់នាង គឺលោក Edison ចេញមុខមកវាយប្រហារនាង លីន ជីលីង យ៉ាងចាស់ដៃ ។

នាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេច

មានបែកធ្លាយព័ត៌មានដោយឡែកមួយទៀតថា មូលហេតុដែលមិត្តស្រីរបស់លោក Edison មិនបានចូលរួមនៅក្នុងកម្មវិធី «អាវថ្មីរបស់ខ្ញុំ» នោះ គឺដោយសារតែមុននេះនាង ឈីន ស៊ូប៉ី ធ្លាប់ចូលរួមក្នុងពិធីបង្ហាញម៉ូដសម្លៀកបំពាក់មួយ តែដោយសារនាងមិនសូវបានវោហារនោះទើបកម្មវិធីថ្មីនេះត្រូវផ្លាស់ប្តូរដាក់នាង លីន ជីលីង ជំនួសវិញ ហើយផ្តើមចេញពីរឿងនេះទើបលោក Edison ចេញមុខមកជេរនាង លីន ជីលីន ឥតសំចៃ មាត់តែម្តង ដោយយល់ថានាងមានល្បិចធ្វើឲ្យមិត្តស្រីរបស់លោកខកខានមិនបានចូលរួមនៅក្នុងកម្មវិធីនេះ ។ ទាក់ទងក្នុងរឿងនេះម្ចាស់ក្រុមហ៊ុនរៀបចំកម្មវិធីបង្ហាញម៉ូដឈុតសម្លៀកបំពាក់ «អាវថ្មីរបស់ខ្ញុំ» បាន ចេញមកបកស្រាយបំភ្លឺថា កាលដែលលោក Edison ជេរប្រទេចនាង លីន ជីលីង យ៉ាងចាស់ដៃនោះក៏ព្រោះ តែមិត្តស្រីរបស់លោក គឺនាង ឈីន ស៊ូប៉ី មិនបានចូលក្នុងកម្មវិធី ។
នាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេច
ប៉ុន្តែតាមពិតទៅខាងក្រុមហ៊ុនយើងមិន បានអញ្ជើញនាងមកចូលរួមឡើយ ហើយនេះគឺជាការសម្រេចរបស់ក្រុមហ៊ុនយើង គឺមិនមានទាក់ទងអ្វីជាមួយ នឹងនាង លីន ជីលីងនោះឡើយ ។ រីឯលោក Edison ដែលហាមាត់ជេរនាង លីន ជីលីង នោះគឺមិនសមហេតុ សមផលឡើយ ព្រោះកាលដែលក្រុមហ៊ុនអញ្ជើញអ្នកនេះ ឬអ្នកនោះ គឺជាសិទ្ធសម្រេចរបស់ក្រុមហ៊ុន ហើយក៏ មិនមែននាង លីនជីលីង ជាអ្នកសម្រេចដែរ ៕ គ ឡេង

នាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេចនាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេចនាង លីន ជីលីង ត្រូវលោក Edison Chen ជេរប្រទេច