ព្រលឹងចុងសក់ ឡាន​កុងតឺន័រ បុក​ម៉ូតូ​ជាង ១០​គ្រឿង នៅមុខ​ហាង​លក់​កាហ្វេ​

ខេត្តកណ្តាល ៖ ទំនងជាអ្នកបើកបរ ងោកមួយភាំង រថយន្តកុងតឺន័រ មួយគ្រឿង បានរេចង្កូត ទៅបុករះម៉ូតូ ប្រជាពលរដ្ឋ ដែលចតចូលផឹកកាហ្វេ ចំនួន ១០គ្រឿង បណ្តាលអោយខូចខាត តែសំណាងល្អ មិនបណ្តាល អោយនរណាម្នាក់ រងរបួស ឬបាត់បង់ជីវិតនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រ ១៨-១៩ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើករថយន្តបង្ក ឈ្មោះ ហង្ស ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិក្រោលគោ សង្កាត់ គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ មុនពេលកើតហេតុ គេបានឃើញ រថយន្ដកុងតឹន័រ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D.1624 បើកក្នុងទិសដៅភ្នំពេញ អ្នកលឿង លុះមកដល់ កន្លែងកើតហេតុ បានរេចង្កូត ទៅបុកម៉ូតូ ប្រជាពលរដ្ឋ ដែលចតនៅមុខ ហាងកាហ្វេ បណ្ដាលឲ្យខូចខាតម៉ូតូ ១០ គ្រឿង។ តែមិនបណ្ដាល ឲ្យមានគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ៕
ព្រលឹងចុងសក់ ឡាន​កុងតឺន័រ បុក​ម៉ូតូ​ជាង ១០​គ្រឿង នៅមុខ​ហាង​លក់​កាហ្វេ​

ព្រលឹងចុងសក់ ឡាន​កុងតឺន័រ បុក​ម៉ូតូ​ជាង ១០​គ្រឿង នៅមុខ​ហាង​លក់​កាហ្វេ​

ព្រលឹងចុងសក់ ឡាន​កុងតឺន័រ បុក​ម៉ូតូ​ជាង ១០​គ្រឿង នៅមុខ​ហាង​លក់​កាហ្វេ​

ប្រភព៖ watphnom

  • ព្រលឹងចុងសក់ ឡាន​កុងតឺន័រ បុក​ម៉ូតូ​ជាង ១០​គ្រឿង នៅមុខ​ហាង​លក់​កាហ្វេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/18  Category:កំសាន្ត
Tags: