​មូល​ហេតុ​ឆេះ​ផ្ទះ​ម្សិលមិញ​បណ្ដាល​មក​ពី​ឆ្នាំង​សាក​​ទូរស័ព្ទ​

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦ មានអគ្គិភ័យកើតឡើងនៅផ្ទះលេខ៤៦E1 ក្រុមទី២៦ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះឈ្មោះ ម៉ៃ ណៃ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះដោយមូលហេតុ ឆ្លងចរន្តអគ្គិសនីពីឧបករណ៍សាកថ្ម ទូរស័ព្ទដៃផ្ទះថ្មក្រោមឈើលើទំហំ 4ម×១៦ម ។

សម្ភារខូចខាតរួមមាន ៖ ឆេះបន្ទប់គេងទំហំ4ម×5ម ចំនួន១បន្ទប់ រួមទាំងឆេះទូរទស្សន៍ចំនួន១គ្រឿង, គ្រែគេងចំនួន១ឈុត, និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ហើយមិនបាន បង្កឲ្យមានរបួសមនុស្ស ឬស្លាប់នោះទេ ។

ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូបហើយបានពន្លត់ចប់នៅម៉ោង១១និង៣០នាទីព្រឹក នាថ្ងៃ ដដែល ៕
​មូល​ហេតុ​ឆេះ​ផ្ទះ​ម្សិលមិញ​បណ្ដាល​មក​ពី​ឆ្នាំង​សាក​​ទូរស័ព្ទ​

​មូល​ហេតុ​ឆេះ​ផ្ទះ​ម្សិលមិញ​បណ្ដាល​មក​ពី​ឆ្នាំង​សាក​​ទូរស័ព្ទ​

​មូល​ហេតុ​ឆេះ​ផ្ទះ​ម្សិលមិញ​បណ្ដាល​មក​ពី​ឆ្នាំង​សាក​​ទូរស័ព្ទ​

ប្រភព៖ kqube

  • ​មូល​ហេតុ​ឆេះ​ផ្ទះ​ម្សិលមិញ​បណ្ដាល​មក​ពី​ឆ្នាំង​សាក​​ទូរស័ព្ទ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/18  Category:កំសាន្ត
Tags: