ទើបតែអាយុ៣ឆ្នាំសោះ ក្មេងប្រុសម្នាក់នេះ ត្រូវបានក្លិបធំៗ​ ដណ្តើមគ្នាចង់ទិញយក (មានវីដេអូ)

អង់គ្លេស៖ ជារឿងដ៏អស្ចារ្យមួយសម្រាប់ ក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ៣ឆ្នាំសោះ ប៉ុន្តែមានសមត្ថភាព បិុនប្រសប់ ក្នុងកីឡាបាល់ទាត់បាត់ទៅហើយ មិនថែមតែប៉ុណ្ណោះ ត្រូវបានក្លិបធំៗ នៅ Premier League ចាប់អារម្មណ៍ ចង់ទិញទុកទៀតផង។

ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Jaxon Lal   ទើបតែមានអាយុ ៣ឆ្នាំទេ ប៉ុន្តែត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ចង់ទិញ បន្ទាប់ពី វីដេអូរបស់ Jaxon កំពុងបង្ហាញសមត្ថភាព និងជំនាញលេងបាល់របស់គេ ត្រូវបានបង្ហោះចូលអិុនធើណេតរួចមក។ 

យោងតាមប្រភពបានឲ្យដឹងថា វីដេអូនេះ ត្រូវបានម្តាយរបស់ Jaxon អ្នកស្រី Joanne Redcliffe  បង្ហោះចូលក្នុងអិុនធើណេត។  វីដេអូមួយនេះ  ទទួលបានការចាប់អារម្មណ៍ ពីក្លិបជាច្រើន ជាពិសេសក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេស Man City បានទាក់ទងចង់ទិញ  ដើម្បីយកទៅបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតផង។

ជាមួយនឹងជំនាញ និងភាពបិុនប្រសប់ របស់ក្មេងប្រុសម្នាក់នេះ ត្រូវបានសង្កេតផ្ទាល់ ពីគ្រូបង្វឹកយុវជនថ្នាលរបស់ក្លិប Man City ដូច្នេះហើយទើបធ្វើឲ្យអ្នកស្រី Joanne Redcliffe ដែលជាម្តាយមានក្តីរំភើបនឹកស្មានមិនដល់ ហើយក៏សង្ឃឹមថាកូនប្រុសរបស់ខ្លួន នឹងមានអនាគតដូច Messi និង Ronaldo ផងដែរ។

យោងតាមសំដីម្តាយរបស់ក្មេងប្រុស Jaxon បានបញ្ជាក់ថា «ខ្ញុំពិតជាមិននឹកស្មានថា វីដេអូមួយនេះ ទទួលការចាប់អារម្មណ៍ពីគ្រូបង្វឹកយុវជនរបស់ Man City ទេ។ គាត់បានទាក់ទង ដើម្បីចង់ទិញកូនប្រុសរបស់ខ្ញុំ យកទៅលេងឲ្យក្លិបយុវជនថ្នាល របស់ Man City ទៀតផង ដើម្បីបណ្តុះសមត្ថភាពបន្ថែម»។ អ្នកស្រីបន្ថែមថា «ប្រហែលជាពួកគេមិនដឹងថា កូនប្រុសរបស់ខ្ញុំទើបតែមានអាយុ ៣ឆ្នាំទេមើលទៅ»

គួរបញ្ជាក់ផងដែរថា នាង Joannae ដែលជាម្តាយ ដំបូងឡើយជាអ្នកគាំទ្ររបស់ Man Utd ទេ ប៉ុន្តែបន្ទាប់ពីបានលឺដំណឹងនេះហើយ នាងក៏ប្តូរទិសដៅ គាំទ្រ Man City វិញ ។ នេះបើយោងតាមសារព័ត៌មាន Manchester Evening News របស់អង់គ្លេស៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត