ក្រោយភ្លៀងមួយមេធំ ក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋមួយចំនួន នៅបឹងទំពន់ ដេកត្រាំទឹក

ភ្នំពេញ៖ ក្រោយភ្លៀងមួយមេធំ នាយប់ថ្ងៃទី១៧ កញ្ញា រហូតមកទល់ម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី១៨ កញ្ញានេះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅម្តុំបឹងទំពន់ បានដេកត្រាំទឹក ខណៈដែលគេមើលឃើញថា ស្ថាននីយ៍បូបទឹកហាក់ ដូចជាមិនដំណើរ។

បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរងការលិចលង់ បានឲ្យដឹងថា រហូតមកទល់ពេលនេះហើយ ផ្ទះរបស់ពួកគាត់នៅតែលិចលង់ ដោយសារទឹកភ្លៀងកាលពីយប់មិញ ដែលភាគច្រើននៅម្តុំ​ ប្រឡាយបឹងត្របែក និងម្តុំបឹងទំពន់។ ប្រជាពលរដ្ឋទាំងនោះ ក៏បានចោទជាសំណួរថា តើស្ថាននីយ៍បូមទឹកបឹងត្របែក និងស្ថាននីយ៍បូបទឹកបឹងទំពន់ដំណើរការឬអត់ បានជារហូតមកទល់ពេលនេះហើយ ការលិចលង់នៅតែមិនទាន់ស្រកទៀត។ ហើយម្យ៉ាងទៀតអាចប្រហែលមកពី ទីតាំងមួយចំនួនត្រូវបាន គេរំលោភយកធ្វើជាកម្មសិទ្ធិ ចាក់ដីលប់បឹង ក៏ថាបាន។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរង់ការប៉ះពាល់ សូមអំពាវនាវដល់អាជ្ញាធរ និងមន្រ្តីជំនាញមេត្តា ជួយអន្តរាគមធ្វើយ៉ាងណា បូបទឹករំដោះទៅកន្លែងផ្សេង ឲ្យបានឆាប់រហ័យផង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៦ នៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០១៦ ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន​​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសនៅតាមតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។

ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានភ្លាមៗ នៅតាមតំបន់ខ្ពង់រាប និងផ្ទៃសមុទ្រ និងមានសភាពអាប់អួខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត