មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់

ខេត្ត​ត្បូងឃ្មុំ ៖ ខណៈ​ដែល​រដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​បាន​ចូល​មក​ដល់​កាលពី​ថ្ងៃ​០១​រោច ខែ​ស្រាពណ៍ ពុ​ទ្ឋ​ស័ក​រាជ​២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ កញ្ញា គ្រឹ​ស្ទ​ស័ក​រាជ ២០១៦ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ គេ​សង្កេត​ឃើញ​ពុ​ទ្ឋ​បរិស័ទ​និង​ប្រជាពលរដ្ឋ​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​នៅ​ទូ​ទាំង​ប្រទេស​បាន​ជួបជុំ​គ្នា​សប្បាយ​រីករាយ​និង​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម​នានា ដើម្បី​បង្សុកូល​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​ដល់​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​តាម​ទី​វត្ត​អារាម​នានា​ជា​និច្ចកាល គេ​តែងតែ​ឃើញ​មានការ​សម្បូរ​ចង្ហាន់​ដោយសារ​ជីវភាព​ពុ​ទ្ឋ​សាសនិកជន​មាន​ល​ទ្ឋ​ភាព​ធនធាន​ក្នុង​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ឬ​ធ្វើបុណ្យ​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ប៉ុន្តែ​ក៍​មាន​វត្ត​មួយ​ចំនួន​តូច​ដែល​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​ខ្សត់ខ្សោយ​ចង្ហាន់ ។

ជាក់ស្តែង​វត្ត​ពុ​ទ្ឋា ដែល​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ចក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ គឺ​មានការ​ខ្សត់ខ្សោយ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ។

នេះ​បើ​យោង​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Neay Troll» ដែល​សរសេរ​បង្ហោះ​កាលពី​យប់​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា​នេះ គេហទំព័រ​ខ្មែរឡូត មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​អាជ្ញាធរ​ដែនដី​ខេត្ត​ត្បូងឃ្មុំ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ ធ្នូ ២០១៥ ដែល​គេ​សង្ស័យ​ថា​ អាច​ពុល​ផ្លែ​ឪឡឹក​ដែល​ពុទ្ធបរិស័ទ​ប្រគេន​ពេល​ ឆាន់ចង្ហាន់​ថ្ងៃត្រង់ ។

ប្រភព​មន្ត្រី​សមត្ថកិច្ច​ មូល​ដ្ធា​ន​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ទាំង​២២​អង្គ​ មាន​អាកា​រៈ​ក្អួត ចង្អោរ​គ្រប់​អង្គ ហើយ​អង្គ​ខ្លះ​ត្រូវ​បាន​ញាតិ​ញ៉ោ​ម ​ដឹក​យក​ទៅ​ព្យាបាល​នៅផ្ទះ រីឯ​អង្គ​ខ្លះ​ព្យាបាល​នៅ​ក្នុង​វត្ត ។ ប្រភព​បន្ត​ថា ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង​២២​អង្គ គឺ​មាន​៦​អង្គ ​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ រីឯ​១៦​អង្គ​ទៀត​គ្រាន់តែ​ក្អួតចង្អោរ ហើយ​បន្តិច​ក្រោយមក​ ក៏​បាន​ធូរស្រាល​វិញ ដែល​ការ​ក្អួត ចង្អោរ​នេះ​គេ​សង្ស័យថា ​ពុល​ផ្លែ​ឪឡឹក ដែល​ពុទ្ធបរិស័ទ​រៀបចំ​ចង្ហាន់​ប្រគេន ​ពេល​ឆាន់ចង្ហាន់​ថ្ងៃត្រង់ ។ 

បើ​តាម​ការ​បញ្ជាក់ ​ពី​លោកតា​អាចារ្យ និង​ដូនជី​នៅ​ក្នុង​វត្ត​កូន​ខ្លុង បាន​រៀបរាប់​ថា ការ​រៀបចំ​ចង្ហាន់​ថ្ងៃ​ត្រង់នោះ​ គឺ​មាន​ម្ហូបអាហារ​ធម្មតា ហើយ​ក៏​មាន​ផ្លែ​ឪឡឹក​ ប្រគេន​ព្រះសង្ឃ​ឆាន់​ដែរ ។ ក្រោយ​ពេល​ឆាន់​រួច​ មិន​មាន​ព្រះសង្ឃ​អង្គ​ណា​ពោល​ថា ឈឺពោះ ឬ​មាន​អាកា​រៈ​មិន​ស្រូល​នោះ​ទេ លុះដល់​ម៉ោង​ប្រហែល​៥​ល្ងាច​ ថ្ងៃ​ដដែល​ស្រាប់តែ​ព្រះសង្ឃ​គ្រប់​អង្គ​ពោល​ថា ​ ឈឺពោះ ហើយ​ចាប់ផ្ដើម​ក្អួត ចង្អោរ​ពេញ​វត្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជា​ពលរ​ដ្ធ​ នៅ​ក្បែរ​វត្ត​នោះ​តែ​ម្ដង ។

ជុំវិញ​បញ្ហា​នេះ មិន​ទាន់​មាន​មន្ត្រី​ជំនាញ​ណា​អះអាង​ អំពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ទាំង​ព្រះសង្ឃ​ផ្ទាល់ ទាំង​អ្នក​ភូមិ និង​សមត្ថកិច្ច​ផង គ្រាន់​តែ​ដាក់​ការ​សង្ស័យ​ដូច​ៗ​គ្នា​ថា ព្រះសង្ឃ​ទាំង​២២​អង្គ​នោះ​ ទំនង​អាច​ពុល​ផ្លែ​ឪឡឹក ព្រោះ​មិន​មាន​ចំណីអាហារ​ផ្សេង​ ពី​នេះ​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ។

បើ​តាម​ប្រភព​ព័​ត៏​មានបាន​ឲ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២​ធ្នូ​នេះ ព្រះសង្ឃ​មួយ​ចំនួន​ បាន​ធួ​ស្រាល​វិញ​ហើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់

មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់

មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់

មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់

មិន​គួរ​ឲ្យ​ជឿ ! រដូវ​កាន់បិណ្ឌ បែរជា​វត្ត​ពុ​ទ្ឋា​ខ្វះ​ចង្ហាន់