ឈិត ស៊ាវម៉ី ឡើងឆាកលើកដំបូងភ័យស្លុតស្មារតី

6 Videos


ឈិន ស៊ាវម៉ី ធ្លាប់តែនៅក្នុងរឿងភាគជាច្រើនឲ្យស្ថានីយ៍ទូរទស្សន៍នានា ដោយឡែក នៅក្នងថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៦ នាងត្រូវបានខាងស្ថានីយ៍ទូរទស្សន៍បាយ័ន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «តន្ត្រីយុវវ័យ» អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅពេលដែលនាងឈរនៅលើឆាកច្រៀង ស្រាប់តែនាងមានអារម្មណ៍ភ័យ ស្លុតស្មារតី សឹងតែច្រៀងមិនចេញទៅហើយ ។

ឈិត ស៊ាវម៉ី ឡើងឆាកលើកដំបូងភ័យស្លុតស្មារតី

ឈិន ស៊ាវម៉ី បាននិយាយថា «នេះគឺជាអារម្មណ៍លើកដំបូងដែលខ្ញុំឡើងឆាក » ។ ទស្សនិកជនដែលបានទស្សនាការសម្តែងរបស់ ឈិន ស៊ាវម៉ី កាលពីប៉ុន្មានថ្ងៃមុន ច្បាស់ជាមិនបានដឹងថា ឈិន ស៊ាវម៉ី ភ័យដល់កម្រិតណានោះទេ នៅពីមុខឆាកនាងធ្វើបានយ៉ាងល្អ ប៉ុន្តែនៅក្រោយឆាកវិញគឺនាងភ័យ ស្លន់សោ្លរស្ទើរតែនិយាយមិនចេញ ច្រៀងមិនកើត ។

ឈិត ស៊ាវម៉ី ឡើងឆាកលើកដំបូងភ័យស្លុតស្មារតី

ថ្វីត្បិតតែជាលើកដំបូងរបស់ ឈិន ស៊ាវម៉ី ឡើងឆាកច្រៀង ប៉ុន្តែនាងធ្វើបានយ៉ាងល្អ បើទោះបីជានាងមានអារម្មណ៍ភ័យ ត្រជាក់ចុងដៃ ចុងជើង ឈរសឹងតែមិនជាប់ក្តី ។ ឈិន ស៊ាវម៉ី បានឲ្យដឹងថា «អារម្មណ៍ខ្ញុំពេលនោះ ពិតជាភ័យ និងខ្លាចខ្លាំងណាស់ ពីព្រោះជាលើកដំបូងហើយ ដែលខ្ញុំឈរនៅលើឆាកច្រៀងបែបនេះ ប៉ុន្តែខ្ញុំប្រឹងប្រែងសម្តែងអស់ពីសមត្ថភាព » ។

ឈិត ស៊ាវម៉ី ឡើងឆាកលើកដំបូងភ័យស្លុតស្មារតី

ឈិន ស៊ាវម៉ី បានទទួលស្គាល់ផងដែរថា សម្លេងរបស់នាងនៅពុំទាន់ល្អខ្លាំងនោះទេ នៅពេលដែលឡើងឆាកនោះ ភ័យផង អរផង ច្រៀងភ្លាត់សម្លេងត្រង់ចំនុចមួយចំនួដែរ » ។

ឈិត ស៊ាវម៉ី ឡើងឆាកលើកដំបូងភ័យស្លុតស្មារតី

គួរបញ្ជាក់ផងដែរថា ឈិន ស៊ាវម៉ី គឺជាតារាសម្តែងថ្មី ដែលមានរូបសម្រស់ស្រស់សោភាគួរជាទីគយគន់ ទោះបីជានាងពុំទាន់បានតំណែងជាតួឯកស្រីនៅក្នុងរឿងណាមួយក្តី តែនាងមិនប្រកាន់ខ្លួនឡើយ។ផ្ទុយទៅវិញ នាងបែរជានិយាយថា សម្តែងជាតួអង្គអ្វីមិនសំខាន់ទេ សំខាន់ម្ចាស់ផលិតកម្មពេញចិត្តហៅនាងសម្តែង មិនថាតួអង្គបែបណានោះទេគឺ នាងទទួលថតទាំងអស់ ទាំងតួកាច តួស្លូត …៕

អាលីណា