អ្នកចូលរួម​វេទិកា ធី សុវណ្ណ​ថា ៖ បើ​ស្លាប់​ដើម្បី​ការពារ​តណ្ហា កឹ​ម សុខា គឺ​ថោកទាប

ខេត្តកណ្តាល​៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៣០០​នាក់ នៅ​ស្រុក​កៀនស្វាយ ដែល​ចូលរួម​វេទិកា​លើក​ទី​៣៨ ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ រៀបចំ​ដោយ​អង្គការ​យុវជន​កិច្ចការ​សង្គម ដឹកនាំ​ដោយ កញ្ញា ធី សុ​ណ្ណ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ បាន​បន្ត​ធ្វើការ​រិះគន់​មេដឹកនាំ​គណបក្សប្រឆាំង ពិសេស​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សង្កត់ធ្ងន់​ថា​« បើ​ស្លាប់​ដើម្បី​ជាតិ គឺ​មាន​តំលៃ​ណាស់ តែបើ​ស្លាប់​ដើម្បី​ការពារ​តណ្ហា កឹ​ម សុខា គឺ​ស្លាប់​ដោយ​ថោកទាប​បំផុត »​។

មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​លោក កឹ​ម សុខា ក៍​ដូច​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃអាទិត្យ​ដដែល​នេះ ។

ជាមួយគ្នានេះដែរ កញ្ញា ធី សុវណ្ណថា ក៍បានរិះគន់នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែរថា «បក្សសង្គ្រោះជាតិ​ នឹងត្រូវរលាយពេលនេះ​ ពលរដ្ឋមើលឃើញយ៉ាងច្បាស់​អំពើខុសច្បាប់​របស់​លោក​ កឹម​ សុខា​ ទាំងមានភស្តុតាង​ សាក្សី ដែល​បានបង្ហាញពីអំពើអសីលធម៌ ថោកទាប​ តណ្ហា​ ល្មោភកាម​ មានប្រពន្ធកូនជាយួន​ បោកប្រាស់ក្មេងស្រីជាច្រើន​ ប្រព្រឹត្តិអំពើ​ពុករលួយ​ កេញប្រាក់មូលនិធិទូរទស្សន៍​ព្រះអាទិត្យ បំប៉នស្រី​ក្មេង​ និងបានព្យាយាម​បង្វែរ​ បំភ្លៃការពិត​ មិន ហានប្រឈម​មុខ​ចំពោះច្បាប់​ »។

អតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ បានបន្តថា «លោក​ កឹម​ សុខា​ គួរតែភ្ញាក់រលឹក​ ទទួលស្គាល់កំហុស​ សុំទោស​ពលរដ្ឋ និងអ្នកគាំទ្រ​ បង្ហាញការទទួលខុសត្រូវ​ ដើម្បីជាគំរូ​ និងអាចលើកកិត្តិយសបក្សសង្គ្រោះជាតិ​ឡើងវិញ​ ។​ថ្នាក់ដឹកនាំបក្ស​សង្គ្រោះ​ជាតិទាំងអស់​ មិនគួរបណ្តោយឲ្យរឿងតណ្ហារបស់លោក​ កឹម​ សុខា​ រំលាយបក្សសង្គ្រោះជាតិ​ទេ ព្រោះរឿងនេះ​ នឹង​ក្លាយ​ជាប្រវត្តិ​សាស្រ្ត​ យុវជនជំនាន់ក្រោយនឹងស្អប់ខ្ពើម​ មើលងាយ​ថ្នាក់ដឹកនាំសង្គ្រោះជាតិ​ »៕