ឃើញហើយស្រក់ទឹកមាត់! នំក្រូចល្ងពិសេស ក្តៅស្រួយឈ្ងុយឆ្ងាញ់ ងាយៗអាចធ្វើនៅផ្ទះ បានដោយខ្លួនឯង!

សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តញ៉ាំអាហារបំពង  ថ្ងៃនេះ Khmerload សូមលើកយកនូវអាហារបំពងមួយប្រភេទ ដែលមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានរូបរាងស្រស់ស្អាត គួរឲ្យទាក់ទាញទៀតផង។

នំបំពងនេះមានឈ្មោះថា «នំក្រូចល្ងពិសេស» ជារូបមន្តស្រាវជ្រាវថ្មី មានរូបរាងធំជាង និងស្អាតជាងនំក្រូចទូទៅ ដែលយើងធ្លាប់ញ៉ាំពីមុនមក។   នំនេះដែរមានលក់នៅតាមហាងនានា ក្នុងរដ្ឋ Origen Portland របស់សហរដ្ឋអាមេរិក ដោយទទួលបានការគាំទ្រច្រើនពីប្រជាជននៅទីនោះ។ ប៉ុន្តែមិនថាយ៉ាងណា អ្នកស្រី ប៊ុន ហេង ដែលគាត់ជាមេផ្ទះជើងចាស់ មានបទពិសោធន៍ និងជំនាញជាច្រើនឆ្នាំ ក្នុងការធ្វើម្ហូបអាហារទាំងក្នុង និងក្រៅស្រុក ដោយកាលពីលើកមុនអ្នកស្រីក៏ធ្លាប់បានបង្ហាញប្រិយមិត្ត Khmerload ទាំងអស់គ្នាពីរបៀប នោះ នឹងបង្ហាញប្រិយមិត្តពីវិធីងាយៗ ស្រួលធ្វើ និងងាយយល់ក្នុងការធ្វើ «នំក្រូចល្ងពិសេស» វិញម្តង។

ដូចនេះ កុំឲ្យខាតពេលយូរ តោះយើងមករៀនធ្វើទាំងអស់គ្នា៖

-សាច់ដូង 

-ខ្ទិះដូង 

-ល្ង

-ម្សៅដំណើប 

-សណ្តែកបាយ (ពណ៌លឿង)

-ស្ករត្នោត

របៀបធ្វើ

ពីដំបូងឡើយយើងត្រូវធ្វើស្នូលនំជាមុនសិន។  វិធីធ្វើដំបូងយើងត្រូវ ជ្រើសរើសសណ្តែកបាយត្រឹមតែ ១ទៅ ១ខាំកន្លះ មកធ្វើសិនទៅបានហើយ បន្ទាប់មកយើងត្រូវដាក់សណ្តែកនោះចូលក្នុងឆ្នាំង ដោយដាក់បរិមាណទឹកឲ្យច្រើន ដូចជាការដាំបបរដែរ រួចដាក់អំបិលចូលបន្តិច បន្ទាប់មកយើងក៏យកវា ទៅដាក់ដាំឲ្យពុះ បន្ទាប់ពីសណ្តែកនោះពុះហើយយើងកុំទាន់អាលលើកវាចេញ  យើងត្រូវទុកឲ្យវាពុះរយៈពេលពី ២ទៅ៣នាទីសិន សឹមលើកវាចេញ ធ្វើបែបនេះទើបសណ្តែករបស់យើងរីកល្អ។

ក្រោយពីលើកសណ្តែកនោះចេញហើយ យើងគប្បីចាក់ ឬសម្រិតទឹកដែលនៅក្នុងឆ្នាំងនោះចេញដោយទុកឲ្យវា នៅផ្សើមៗសណ្តែកបានហើយ បន្ទាប់មកយើងត្រូវដាក់ដាំវាម្តងទៀត ប៉ុន្តែលើកនេះយើងត្រឹមតែដាក់ផ្ងំវាដូចជាដាក់ផ្ងំបាយ ក្នុងសីតុណ្ហភាពភ្លើងលឹមៗតែប៉ុណ្ណោះ ផ្ងំរហូតដល់សណ្តែកឆ្អិនល្អ។

បន្ទាប់ពីសណ្តែកនោះឆ្អិនរួចរាល់ យើងក៏ដួសសណ្តែកនោះចេញ ដាក់ចូលទៅក្នុងចានដែកមួយដែលធំល្មម  បន្ទាប់មកយើងក៏យកវែកបាយ ​ឬក៏វត្ថុអ្វីក៏បានដែលរឹង រួចយកវាមកសង្កត់ឬកិនសណ្តែកនោះឲ្យម៉ត់ល្អ  ដើម្បីងាយក្នុងការមូលវាជាស្នូល។ ក្រោយពីសណ្តែកម៉ត់រួចរាល់ យើងក៏ចាប់ផ្តើមលាយគ្រឿងផ្សំ ដោយយើងត្រូវដាក់លាយសាច់ដូង និងស្ករត្នោតចូលទៅក្នុងសណ្តែកម៉ត់នោះ បន្ទាប់មកយើងក៏ច្របល់លាយវាចូលគ្នាឲ្យសព្វ។

ក្រោយពីលាយសណ្តែក សាច់ដូង និង ស្ករត្នោតចូលគ្នាសប់រួចរាល់ហើយ យើងក៏ចាប់ផ្តើមមូលស្នូលសណ្តែកនោះ ឲ្យដូចជាកូនបាល់ដូច្នោះដែរ ប៉ុន្តែមូលវាឲ្យតូចៗបានហើយ ពីព្រោះងាយស្រួលក្នុងការបំពង និងឆាប់ឆ្អិនផងដែរ។

យ៉ាងណាមិញ បន្ទាប់យើងមូលស្នូលទាំងនោះរួចរាល់ យើងងាកមកធ្វើសំបកនំរបស់វាម្តង។ ការធ្វើសំបកនេះមានភាពងាយស្រួលបំផុត ដោយយើងគ្រាន់តែយកម្សៅដំណើបបរិមាណ ៥ខាំ (កន្លះគីឡូក្រាម) មកលាយជាមួយនឹងខ្ទិះដូងដាក់បរិមាណទឹកវាឲ្យល្មមជាមួយនឹងម្សៅ ដើម្បីចៀសវាងកុំឲ្យម្សៅនោះជ្រាយពេក ដែលពិបាកក្នុងការខ្ចប់ជាមួយនឹងស្នូល។ 

ដោយឡែកនៅពេលដែលយើង ធ្វើស្នូល និងលាយម្សៅរួចរាល់ហើយ អ្វីដែលពិសេស និងមិនអាចខ្វះបាននោះ គឺល្ងលីង ដែលយើងត្រូវតែប្រើប្រាស់វាជាចាំបាច់បំផុត ពីព្រោះវាធ្វើឲ្យនំរបស់យើង មានសម្រស់ស្រស់ស្អាត ព្រមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។  យើងគ្រាន់តែយកល្ង ដែលទិញមកពីផ្សារនោះ យកមកលីងវាឲ្យឈ្ងុយទៅបានហើយ។

ក្រោយពីធ្វើគ្រឿងទាំងនេះ​រួចរាល់អស់ហើយ ឥលូវនេះឈានមកដល់វគ្គចុងក្រោយ គឺវគ្គបំពងនំម្តង។ ការបំពងនំនេះមានលក្ខណៈងាយស្រួលមែនទែន ដោយ​យើងគ្រាន់តែ ច្បិចយកម្សៅតូចល្មមយកមកខ្ចប់ ជាមួយស្នូលនំម្តងមួយគ្រាប់ៗ ដោយប្រើប្រាស់សីតុណ្ហភាពភ្លើងល្មមៗ កុំបើកភ្លើងឡើងខ្លាំងពេក ព្រោះវាអាចនឹងផ្ទុះខ្លាញ់រលាកត្រូវអ្នកបាន។ បន្ទាប់ពីរុំម្សៅជាមួយស្នូលរួចរាល់ហើយ យើងគ្រាន់តែ ជ្រលក់វាចូលទៅក្នុងល្ងឲ្យច្រើនៗ រួចដាក់ចូលក្នុងខ្ទះខ្លាញ់បំពងទៅជាការស្រេច។ 

បើសិនជាប្រិយមិត្ត ចង់ភ្លក់រសជាតិនំក្រូចពិសេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះ ប្រិយមិត្តក៏អាចទៅរកទិញបាន នៅឯក្នុងផ្សារគីឡូម៉ែត្រលេខ៤ ខាងក្រោយវិទ្យាល័យជាស៊ីមសន្ធរម៉ុក  ឬក៏អាចកុម៉្មង់ទិញបានតាមរយៈលេខទូរស័ព្ទ៖ ០៩៣ ៣៣ ២២ ៨៦៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត