Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់

6 Videos


ក្រោយពីរៀបការរួច គឺថ្មីៗនេះតារាសម្តែងសិចស៊ីតៃវ៉ាន់ នាង ស៊ូ ឈី បានចូលរួមនៅក្នុងកម្មវិធីធ្វើម្ហូប នៅក្នុងទូរទស្សន៍ដែលរៀបចំឡើងដោយតារាសម្តែង និង ចម្រៀងហុងកុង លោក ស៊ា ធីងហ្វុង ហៅ Nicholas Tse ។

នៅក្នុងកម្មវិធីធ្វើម្ហូបនោះដែរលោក Nicholas បានទម្លាយប្រាប់ថា នាង ស៊ូ ឈី គឺជាដៃគូសម្តែងក្នុង ឈុតថតបឺតមាត់ជាលើកដំបូងរបស់លោកដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាជជែកវែកញែកយ៉ាងផុលផុស ជាពិសេសមានមិត្តអ្នកលេងហ្វេសប៊ុកម្នាក់បានរើកកាយឃ្លីបវីដេអូចាស់នៃកិច្ចសន្ទនាគ្នានៅក្នុងកម្មវិធីទូរទស្សន៍រវាងលោក Nicholas និង លោក Stephen Fung ដែលបច្ចុប្បន្នជាស្វាមីរបស់នាង ស៊ូ ឈី ។
Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់
តាមព័ត៌មានបានឲ្យដឹងថា ការជួបសន្ទនារវាងពួកគេទាំង ២ នាក់នេះគឺកើតមានឡើងនៅក្នុងកម្មវិធី សិល្បៈតាំងតែពីឆ្នាំ ២០០១ មកម្ល៉េះ ដោយកាលណោះពេលនិយាយទាក់ទងដល់នាង ស៊ូ ឈី នោះ លោក Nicholas ក៏បាននិយាយចំអន់លេងទៅកាន់លោក Stephen ថា ថ្មីៗនេះនាង ស៊ូ ឈី ហាក់ដូចជាតាមឯងស្អិត និង ស្និទស្នាលជាមួយឯងសម្បើមណាស់ ។
Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់
លោក Stephen ឆ្លើយបកវិញភ្លាមថា តែឯងពេលថតកុនបាន ថើបបឺតមាត់នាង ឯគ្នាវិញ គឺអត់ ។ ហើយលោកក៏បានសួរបន្តទៅលោក Nicholas ថា តើពេលថើបបឺតមាត់ នាង ស៊ូ ឈី មានរសជាតិយ៉ាងណាដែរ ? ឆ្ងាញ់អស់ទាស់ ព្រោះនាងមានរង្វះមាត់ធំ ៕ គ ឡេង
Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់Nicholas Tse ថា បឺតមាត់ ស៊ូ ឈី ពិតជាមានរសជាតិឆ្ងាញ់អស់ទាស់