ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​នៅ​តំបន់​ម៉ា​ន់​ហា​តាន់ ក្រុង​ញូ​វ​យ៉​ករ​បួស​29​នាក់

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​ដែល​ពុំ​ទាន់​ដឹង​ពី​ប្រភព​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៧ កញ្ញា នៅ​សង្កាត់ CHELSEA តំបន់​ម៉ា​ន់​ហា​តាន់ ក្រុង​ញូ​វ​យ៉​ក ។

បណ្តា​រថយន្ត​ប៉ូលិស និង​រថយន្ត​ពន្លត់ភ្លើង​បាន​លើក​ទៅ​កាន់​ទីនោះ ។ ប្រជាជន​ម្នាក់​និយាយ​ថា នោះ​ជា​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ បណ្តាល​ឱ្យ​កញ្ចប់​រថយន្ត​ទាំងឡាយ​ត្រូវ​បែក ។ មនុស្ស​យ៉ាងតិច​២៩​នាក់​រង​របួស ហើយ​៣​នាក់​នាំ​មក​កាន់​រថយន្ត​សង្គ្រោះ តែ​គេ​ពុំ​ទាន់​ដឹង​ថា​តើ​ពួក​គេ​រង​របួសធ្ងន់ ឬ​ស្រាល​បែប​ណា​ទេ ។

ប្រភព​មួយ​ក្នុង​ផ្ទៃ​កងកម្លាំង​ប៉ូលិស​និយាយ​ថា ការ​ផ្ទុះ​នេះ​ហាក់ដូចជា​កើត​មាន​ក្នុង​រថយន្ត​បែន​ដឹក​សំរាម​មួយ តែ​គេ​ពុំ​ដឹង​ពី​មូលហេតុ ។ ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក និង​ភ្នាក់ងារ FBI កំពុងធ្វើការ​ស៊ើបអង្កេត​នៅ​កន្លែង​ផ្ទុះ ។ ពួក​អ្នក​ពន្លត់ភ្លើង​និយាយ​ថា ការ​ផ្ទុះ​បណ្តាល​មនុស្ស​ម្នាក់​រង​របួសធ្ងន់ ហើយ​មនុស្ស​ប្រមាណ​២៨​នាក់​កំពុង​ពិនិត្យ​នៅ​នឹង​កន្លែង ដោយសារ​របួសស្រាល​ៗ​ប៉ុណ្ណោះ ។ ការ​ផ្ទុះ​កើត​មាននៅ​តាម​វិ​ថី​លេខ​២៣ ជា​មហាវិថី​ធំ​មួយ​កាត់​តំបន់​ម៉ា​ន់​ហា​តាន់​ពី​ខាងកើត​ទៅ​ខាងលិច ។ គ្រាប់បែក​ច្នៃ​មួយទៀត​បាន​ផ្ទុះ​នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នោះ​ដែរ តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ ឬ​ការ​ខូចខាត​សម្ភារ​នានា​ឡើយ នៅ​ឯ​ឧទ្យាន SEASIDE PARK រដ្ឋ​ញូ​វ​ចឺ​ស៊ី ។

នៅ​សហរដ្ឋ​អា​មេ​រិ​ក​ដែរ កងកម្លាំង​ប៉ូលិស​រាយការណ៍​នា​ថ្ងៃ​ទី​១៧ កញ្ញា ថា ជនប្រដាប់អាវុធ​ម្នាក់​ត្រូវ​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​១៦ កញ្ញា នៅ​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ក្រោយ​ពី​រូបគេ​បាញ់​ឱ្យ​មនុស្ស​៦​នាក់​រង​របួស ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់​មក ។ យោង​តាម​ប៉ូលិស​ថា ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​១៥​លើក លើ​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​បណ្តាល​ឱ្យ​ប៉ូលិស​ម្នាក់​ស្ថិត​ក្នុង​រថយន្ត​នេះ​រង​របួស ។ ប៉ូលិស​ដេញ​តាម​ជន​វាយប្រហារ​ដែល​រត់គេច​ខ្លួន​ចូល​ក្នុង​បារ​មួយ ហើយ​បាញ់​ជា​ថ្មី​បណ្តាល​ឱ្យ​ប៉ូលិស​ម្នាក់​ទៀត​រង​របួស​ត្រង់​ភ្លៅ ។ ជន​នេះ​បន្ទាប់​មក​ចាប់​នារី​ម្នាក់​ជា​ចំណាប់ខ្មាំង ហើយ​បាញ់​លើ​គាត់​មុន​ពេល​បាញ់​មនុស្ស​២​នាក់​ទៀត​ឱ្យ​របួសធ្ងន់​។ រូបគេ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ពេល​បាញ់​តតាំង​ជាមួយ​ប៉ូលិស​ម្នាក់​នៃ​សាកលវិទ្យាល័យ​ផេ​ន​ស៊ី​ល​វេ​នៀ ដែល​ក៏​រង​របួស​ដែរ ៕