​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់ គួរតែ​បញ្ចុះ​ដូចម្តេច បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​?

​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់ គួរតែ​បញ្ចុះ​ដូចម្តេច បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​?

កាល​ណាកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់​ពេក វា​អាច​បណ្តាលឲ្យមាន បញ្ហា​សុខភាព​ជា​ច្រើន​ជាពិសេស កំណក​ក្នុង​សរសៃឈាម ដែល​ជាហេតុ​នាំឲ្យ​កើត ជំងឺ​បេះដូង​សរសៃឈាម គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ផ្សេងៗ​ទៀត​។ មាន​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ច្រើនណាស់ ដែល​គ្រូពេទ្យ​អាច​ឲ្យ​អ្នកប្រើប្រាស់ បើសិនជា​គាត់​រកឃើញថា កូ​ឡេ​ស្តេ​រ៉ុល​នោះ​ឡើង​ខ្ពស់​មែន​។

បើសិនជា​វា​ឡើង ក្នុង​កម្រិត​មួយ​តិចតួច ឬ​មិន​ទាន់​មាន​រោគសញ្ញា​ទេ វា​ក៏​មិនទាន់​ដល់​ពេល ត្រូវ​ប្រើ​ថ្នាំ​ដែរ ប៉ុន្តែ អាច​ប្រើ​វិធី​ធម្មជាតិ​មួយចំនួន ដើម្បី​បញ្ចុះ​វា​វិញ​។

ចំពោះ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​សរុប គួរតែ​ធ្វើ​យ៉ាងណា​កុំឲ្យ​លើសពី ១០០ មី​លី​ក្រាម​។ ដូច្នេះ​មុន​នឹង​ញ៉ាំ​អាហារ​អ្វីមួយ អ្នក​គប្បី​មើល​គ្រឿងផ្សំ​របស់​វា​ថា តើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ឬ​អត់​។
•​    ​ចៀសវាង​អាហារ​សំបូរ​ជាតិ​ខ្លាញ់​ប្រភេទ Trans Fat ដែល​មាន​ក្នុង​អាហារ​ឆា ឬ​ចៀន​មាន​ខ្លាញ់​ច្រើនៗ​។​
•​    ​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Saturated Fat កុំឲ្យ​លើសពី ៥ ភាគរយ​នៃ​អាហារ​ញ៉ាំ​ក្នុង​មួយថ្ងៃ​។
•​    ​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រាត ជាពិសេស អង្ករ​ស​ធម្មតា​តែម្តង តែ​អ្នក​អាច​ជ្រើសរើស​អង្ករសម្រូប​បាន​។​
•​    ​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ជាពិសេស​បន្លែ និង​ផ្លែឈើ​ឲ្យបាន​យ៉ាងហោច​ណាស់ ៥ ដង​ក្នុង​មួយថ្ងៃ ដើម្បី​ទទួលបាន​ជាតិ​សរសៃ ២៥ ក្រាម​។
•​    ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ព្រោះ​វា​ជា​ប្រភព ដែល​នាំ​ឲ្យ​កើនឡើង​ជា​តិខ្លាញ់​ក្នុងឈាម និង​ឡើង​ទម្ងន់​។ ប៉ុន្តែ បើសិនជា​អ្នកត្រូវកា​រញ៉ាំ​មែន​នោះ ចូរ​ជ្រើសរើស​ស្រាក្រហម​ជំនួស​ស្រា​បៀ​វិញ​ទៅ​។
•​    ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ដែល​គ្មាន​ជាតិ​ខ្លាញ់​
•​    ​ញ៉ាំ​ប្រូតេអ៊ីន ដែល​មាន​ប្រភព​ពី​រុក្ខជាតិ​ដូចជា តៅ​ហ៊ូ សណ្តែកសៀង​ជាដើម​
•​    ​ព្យាយាម​សម្រក​ទម្ងន់​
•​    ​ហាត់ប្រាណ​ជាប្រចាំ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthybuilderz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។