បាន មុន្នីល័ក្ខ គ្រោងបើកសាឡន (មានវីដេអូ)

6 Videos


ដោយបានឆ្លងកាត់ ការប្រលងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ នោះមក ឥឡូវនេះ បាន មុន្នីល័ក្ខ មានឈ្មោះចូលក្នុងផលិតកម្ម We production ដោយនាងកំពុងថតបទចម្រៀងចំនួន ១០ បទនិងមានការមមាញឹកជាមួយការងារជាច្រើនទៀត ។

បាន មុន្នីល័ក្ខ គ្រោងបើកសាឡន (មានវីដេអូ)

តារាចម្រៀងរូបនេះ អាចច្រៀងបានទាំងបទញាក់និងបទ មនោសញ្ចេតនា ។នៅលើឆាកប្រគុំតន្ត្រី របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ បាន មុន្នីល័ក្ខ បានច្រៀងបទចម្រៀងចំនួន៣បទ គឺបទទី១ « គ្មានម្តាយ » បទទី ២ « តើអូនក្បត់បងម្តេចទៅ ?» និង បទទី ៣ « We dance tought » ។

បាន មុន្នីល័ក្ខ គ្រោងបើកសាឡន (មានវីដេអូ)

ពេលជួបជាមួយ«ប្រជាប្រិយ » បាន មុន្នីល័ក្ខ បានប្រាប់ថា ក្រៅពីការងារសិល្បៈ នាងក៏មានគម្រោងបើកហាង សាឡន លក់គ្រឿងសំអាង នាដើមឆ្នាំ ២០១៧ ខាងមុខនេះផងដែរ ។

បាន មុន្នីល័ក្ខ គ្រោងបើកសាឡន (មានវីដេអូ)

ជាមួយភាពស្រស់ស្អាត តាមបែបយុវវ័យ និង ក្បាច់រាំញាក់កន្ត្រាក់អារម្មណ៍របស់នាងនៅលើឆាកប្រគុំតន្ត្រី ផ្សាយបន្តផ្ទាល់ ដែលមានទស្សនិកជនយ៉ាងច្រើនកុះករ មានការចាប់អារម្មណ៍និងគាំទ្រលើរូបនាង ។

បាន មុន្នីល័ក្ខ គ្រោងបើកសាឡន (មានវីដេអូ)

សូមទស្សនា កម្សាន្ត ជាមួយបទចម្រៀង របស់បាន មុន្នីល័ក្ខ ទាំងអស់គ្នា តើពិរោះ និង ប្លែកអារម្មណ៍យ៉ាងណាដែរ ? ៕

ហា នាង