ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

6 Videos


តារាសម្តែងសិចស៊ី ដេនី ក្វាន់ ដែលកាលពីមុនទទួលរងនូវការរិះគន់ជាច្រើនតែក្រោយមក នាងបានកាត់បន្ថយភាពសិចស៊ីជ្រុលនោះស្ទើរតែអស់ទៅហើយបែរជាថ្មីៗនេះគេឃើញនាងបានបង្ហាញរូបភាពសិចស៊ីជាថ្មីទៀតធ្វើឲ្យគេមានការងឿងឆ្ងល់ជាខ្លាំងថាតើនាងបង្អួតពីអ្វីទៀតហើយ? ។

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

កន្លងទៅថ្មីៗនេះ ដេននី ក្វាន់ បានបង្ហោះរូបភាពរបស់នាងដែលបង្ហាញឲ្យឃើញរូបរាងកាយ ដ៏រលើបរលោងនិងស្រឡូនរបស់នាងដែលមើលទៅគឺសិចស៊ីគួរចាប់អារម្មណ៍ធ្វើឲ្យគេឆ្ងល់ថាតើនាងមានបំណងយ៉ាងណា?ឬមួយនៅនឹកស្តាយរូបរាងនិងភាពសិចស៊ីរបស់នាង? ។

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

ជាការកត់សម្គាល់ស្របជាមួយនឹងការបង្ហោះរូបភាពសិចស៊ី ដេននី ក្វាន់ ក៏បានសរសេរសារ បង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដែលមានអត្ថន័យថា៖កុំស្រលាញ់រូបរាងកាយរបស់ខ្ញុំព្រោះវានឹងស្វិតជ្រីវជ្រួញនៅក្នុងថ្ងៃណាមួយមិនខានមានតែចិត្តរបស់ខ្ញុំទេដែលនឹងស្ថិតនៅជាមួយខ្ញុំជារៀង រហូត! ។

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

តាមរយៈការបង្ហោះរូបភាពសិចស៊ីរបស់នាងនិងសារដែលមានន័យគួរចាប់អារម្មណ៍នេះធ្វើឲ្យ អ្នកលេងហ្វេសប៊ុកនាំគ្នាសរសើរថានាងពិតជានិយាយត្រូវព្រោះសាច់ឈាមរបស់មនុស្សម្នាក់ៗនឹងប្រែ ប្រួលទៅតាមពេលវេលា និង វ័យពោលគឺវាមិនមានអ្វីជាអមតៈឡើយ ។

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

ដេននី ក្វាន់ ដែលកន្លងទៅត្រូវរងនូវការរិះគន់ពីរឿងស្លៀកពាក់សិចស៊ីហួសហេតុពេលនេះ នាងមិនត្រឹមសម្របខ្លួនបានល្អទេតែក៏ទទួលបាននូវការសរសើរថានាងមានចិត្តសប្បុរសចេះធ្វើសកម្មភាពមនុស្សធម៌ជួយសង្គមតាមលទ្ធភាពនិងសមត្ថភាពរបស់នាងទៀតផង ។

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

បន្ទាប់ពីមានការណែនាំលើការស្លៀកពាក់ឲ្យបានសមរម្យពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈមក ដេននី ក្វាន់ ក៏បានប្រកាសថានាងព្រមធ្វើតាមដោយកាត់បន្ថយលើការស្លៀកពាក់សិចស៊ី ខុសកាលៈទេសៈទៀតហើយគឺតាំងពីនោះមកគេសង្កេតឃើញនាងបានកែខ្លួនធ្វើឲ្យមហាជនមួយចំនួនសរសើរនិងអាណិតនាងរហូតលាន់មាត់ថាបើនាងដឹងខុសហើយចេះកែខ្លួនបែបនេះទើបជាមនុស្សល្អ ។

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?

តាមការសង្កេតមួយរយៈក្រោយមកនេះគេឃើញថានាងបានបង្ហាញ ពីការ ស្លៀកពាក់របៀបជា ប្រពៃណីខ្មែរដែលមើលទៅឃើញថាសក្តិសមជានារីខ្មែរ មានលក្ខណៈស្លូតបូត ស្រគត់ស្រគំមិន សិចស៊ី ឡូយឆាយហើយស្អាតគួរឲ្យចាប់អារម្មណ៍ទៀតផង ៕ ដេវីត

ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?ដេននី ក្វាន់ ចង់បង្អួតពីអ្វីទៀតហើយ?