មានគេយករថយន្ត Lexus 470 ស្លាកលេខ 2A-5866 ប្លុងចោល ២ថ្ងៃ២យប់ នៅព្រែកឯង, ម្ចាស់បានឃើញទៅយកផង!

(ភ្នំពេញ)៖ រថយន្តមួយគ្រឿង ម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5866 ត្រូវកម្លាំងអាវុធហត្ថយកទៅរក្សាទុក នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់ ខណៈរថយន្តនេះ ត្រូវបានប្រទះប្លង់ចោល រយៈពេល២ថ្ងៃពី២យប់មកហើយ ប៉ុន្តែទើបតែព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើត្រូវបានគេយកទៅប្លុងចោលនៅ ចំណុចភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយក៏សូមអំពាវនាវដល់ម្ចាស់រថយន្ត បើបានឃើញរថយន្តរបស់ខ្លួន សូមទៅយកវិញនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  

ប្រភពពីស្ត្រីម្នាក់ឈ្មោះ សុខ ធារី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិខាងលើបានប្រាប់សមត្ថកិច្ចថា  គាត់បានបើកទ្វារផ្ទះឲ្យប្តីចេញទៅធ្វើការ ស្រាប់តែប្រទេះឃើញរថយន្តខាងលើចតទុកចោលនៅមុខផ្ទះគាត់រហូតដល់ម៉ោងខាងលើនៅតែមិនឃើញម្ចាស់មកយករថយន្តទៀត ដោយខ្លាចមានជនឆ្លៀតឱកាសមកធ្វើសកម្មភាពមិនល្អ គាត់ក៍រាយការណ៍ទៅប្រជាការពារភូមិឱ្យដឹង ហើយប្រជាការពារភូមិក៍បានរាយការណ៍បន្តឱ្យសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីរថយន្តខាងលើ សមត្ថកិច្ចមូលដ្ឋានបានឆែកមើលតាមរយៈស្លាកលេខរថយន្តនេះឃើញថារថយន្តមានម្ចាស់ដើមឈ្មោះ អៀប ប៊ុនថាន បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨៤Eoz ផ្លូវលេខ១០៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ប៉ុន្តែពេលសមត្ថកិច្ចទាក់ទៅខាងមូលដ្ឋានខណ្ឌ៧មករា តាមរយៈអាស្រ័យដ្ឋានខាងលើ បែរជាមិនមានទៅវិញ ។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងស្រាវជ្រាវករណីរថយន្តខាងលើនេះ ដោយរក្សាទុកនៅកន្លែងដដែលសិន រង់ចាំស្រាវជ្រាវបន្តទៀត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត