ស្រាបៀរ ABC អិចស្ត្រា ស្តោត ដបថ្មី បានសម្ពោធដាក់លក់ លើទីផ្សារហើយ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី 17 ខែកញ្ញា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រកាសបង្ហាញជាផ្លូវការនូវ ABC អិចស្ត្រាស្តោតដប ដែលរចនាឡើងជាមួយរូបរាង ថ្មីដ៏គួរឲ្យទាក់ទាញ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ព្រឹត្តិការណ៍នេះរៀបចំឡើង ជាលក្ខណៈ
“រាត្រីសមោសរដែលមានឈ្មោះថា“(ABC Golden Black Night) ត្រូវបានរៀបចំយ៉ាងពិសេសដើម្បីប្រកាសសម្ពោធ លក់ស្រាបៀរទឹកខ្មៅដបថ្មី ដោយបានអញ្ជើញភ្ញៀវវីអាយភី រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកប្រតិបត្តិរបស់ ក្រុមហ៊ុនដៃគូពាណិជ្ជកម្ម ជាពិសេសវត្តមាននៃតារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូតជាច្រើន ដូចជាអ្នកនាង ពេជ្រ សោភា លោក ជី ដេវីត កញ្ញា សុគន្ធនីសា លោក ឆាយ វីរៈយុទ្ធ លោក អ៊ុន សុធ្ធា និង តារាល្បីៗជាច្រើនរូបទៀត។

កម្មវិធីរាត្រីនោះថា “កម្មវិធីជប់លៀងពាក់របាំងមុខ" ដែលក្នុងកម្មវិធីនេះភ្ញៀវបានអញ្ជើញមកចូលរួម ដោយស្លៀកពាក់ពណ៌ខ្មៅ ឬពណ៌មាស និងពាក់របាំងមុខពិសេសដើម្បីបន្ថែម ភាពអាថ៍កំបាំងនៃព្រឹត្តិការណ៍នេះ ជាពិសេសមានការចូលរួមសម្តែងពីក្រុមអ្នកលេងសៀកអន្ដរជាតិ ដែលមានឈ្មោះថា “The Magic Cube” មកពីប្រទេសបារាំងមកសំដែង សៀករហ័សកម្មបែបទំនើប និង លាតត្រដាង ABC អិចស្ត្រាស្តោតរូបរាងដបថ្មីនៅលើឆាក ព្រមទាំងមានកម្មវិធីដើរ បង្ហាញម៉ូតពាក់របាំងមុខ និងការសម្តែង របាំស្រមោលសហសម័យ ដែលបង្ហាញពីប្រវត្តិនៃស្រាបៀរ ABC អិចស្ត្រាស្តោត។

ការសម្តែងនេះបានបង្កបរិយាកាសកាន់ តែរំភើបរីករាយបន្ថែមទៀត ជាមួយនឹងតន្រ្តីដែលប្រគំឡើង ដោយក្រុមតន្រ្តីអន្តរជាតិ និងជាមួយនឹងបទពិសោធន៍ថ្មីនៃការទទួលទាន អាហារបែបបច្ចឹមប្រទេស លំដាប់សណ្ឋាគារផ្កាយ ៥។

ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ពិសេស ជាមួយបណ្តាអ្នកសារព័ត៌មានល្បីៗក្នុងស្រុក   មានតារាល្បីៗជាច្រើនរូប បានមានប្រសាសន៍ថា ពួកគាត់ចូលចិត្តទទួលទានស្រាបៀរ ABC អិចស្ត្រាស្តោត ពីព្រោះពួកគាត់ឲ្យតម្លៃទៅ លើអ្វីៗដែលល្អប្រណីតនៅក្នុងជីវិត ហើយមានប្រសាសន៍បន្តទៀតថា ស្រាបៀរទឹកខ្មៅនេះត្រូវបានវាយតម្លៃខ្ពស់ជាស្រាបៀរទឹកខ្មៅមានគុណភាពខ្ពស់ ធ្វើឡើងពីគ្រឿងផ្សំ ដែលបានសម្រិតសម្រាំងយ៉ាងពិសេសជាមួយនឹង ដំណើរការនៃខ្សែសង្វាក់ផលិត យ៉ាងល្អឥតខ្ចោះ។

ABC អិចស្ត្រាស្តោត សាកសមជាមួយយុវវ័យសម័យថ្មី និង ផ្តល់នូវបទពិសោធន៍ថ្មីក្នុងការក្របរសជាតិនៃស្រាបៀរ ABC អិចស្ត្រាស្តោត ដែលបានរចនាជារូបរាងដបថ្មីគួរជាទីទាក់ទាញ។ ហើយក៏មានយុទ្ធនាការផ្សព្វផ្សាយ ថ្មីមួយដែលហៅថា “ឆ្ពោះទៅរកឧត្តមភាពទឹកខ្មៅ ល្អដូចមាស”ដើម្បីគាំទ្រដល់ផលិតផលថ្មីនេះផងដែរ។ 

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖ សូមរីករាយទទួលទានស្រាបៀរ ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត