Facebook​ ធី សុវណ្ណថា៖​ តម្លៃស្រូវធ្លាក់ថោក ​ព្រោះលោក សម រង្ស៊ី

រាជធានីភ្នំពេញ ៖​ នាយិកាអង្គការយុវជនកិច្ចការសង្គម ​កញ្ញា ធី សុវណ្ណថា ​បានលើកឡើងនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) ​ដោយស្រង់សម្តីពលរដ្ឋនៅស្រុកពាមជ័រ ​ខេត្តព្រៃវែង​ ដែលចូលរួមក្នុងវេទិកាឲ្យដឹងថា​ «ប្រជាពលរដ្ឋឈឺចាប់ណាស់​ តំលៃស្រូវ​ធ្លាក់ថោកព្រោះ​លោក​ ​សម​ រង្សី​ ​ស្នើសុំសហភាពអឺរ៉ុប​​បិទទំនិញពីកម្ពុជា » ។

ការលើកឡើងរបស់អតីត​សកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ​ គឺបន្ទាប់ពីកញ្ញា ធី ​សុវណ្ណថា ​បានដឹកនំាវេទិកា​សាធារណៈ​លើក​ទី​៣៦ ស្តីពីសិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍភូមិ-ឃុំ ​ដែលមានប្រជាពលរដ្ឋចូលរួម​ ៩០០នាក់ នៅស្រុកពាមជរ ​ខេត្តព្រៃវែងកាលពី​ព្រឹក​ថ្ងៃទី១៧​ កញ្ញា ២០១៦ ។

នៅរសៀលថ្ងៃទី១៨ កញ្ញានេះ​ គេហទំព័រកោះសន្តិភាព​​មិនអាចរកការសុំអត្ថាធិប្បាយតបបានទេ ​ពីមន្រ្តីជាន់ខ្ពស់គណបក្ស​សង្រ្គោះ​​ជាតិ ​ជុំវិញការចោទប្រកាន់របស់​ កញ្ញា ធី សុវណ្ណថា ​ខាងលើនេះ ៕