មូលហេតុនៅពីក្រោយការក្រាលថ្មស្រួចតូចៗលើផ្លូវរថភ្លើង

6 Videos


នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មនុស្សម្នាជាច្រើន បានចាប់ផ្ដើមងាកមកគាំទ្រការធ្វើដំណើរដោយរថភ្លើង ព្រោះវាអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញខ្លួន ចំណាយថវិកាតិច ហើយថែមទាំងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៀតផង ។

ទទឹមនឹងនេះ តើលោកអ្នកមានដែលចាប់អារម្មណ៍ទេថា ហេតុអ្វីបានជានៅផ្លូវរថភ្លើងនីមួយៗ សុទ្ធតែមានក្រាលដោយថ្មស្រួចតូចៗតាមផ្លូវហូរហែអ៊ីចឹង ? ចម្ងល់របស់អ្នក នឹងត្រូវបានស្រាយចេញភ្លាមៗ ក្រោយអានអត្ថបទមួយនេះ ។

មូលហេតុនៅពីក្រោយការក្រាលថ្មស្រួចតូចៗលើផ្លូវរថភ្លើង

ចំពោះមូលហេតុដែលនៅពីក្រោយការក្រាលថ្មនេះគឺ ដោយសារថ្មទាំងនេះ មានសក្តានុពលក្នុងការទ្រទ្រង់នូវផ្លូវដែកដែលមានទម្ងន់ដ៏ធ្ងន់របស់រថភ្លើងបានយ៉ាងមានប្រសិទ្ធភាព ។ ថ្មស្រួចតូចៗទាំងនេះត្រូវបានគេហៅថា ថ្មធារ ( ថ្មក្រាលផ្លូវរថភ្លើង ) ហើយពួកវាអាចរក្សាលំនឹងរបស់ផ្លូវដែកមិនឱ្យផ្លាស់ទី ហើយមិនភ្លាត់ចេញពីខ្សែទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះ ខ្សែផ្លូវដែកសម្រាប់រថភ្លើងទាំងអស់ អាចនឹងមានការប្រែប្រួល ទៅតាមស្ថានភាពកំដៅព្រះអាទិត្យ អាកាសធាតុត្រជាក់ពេក រំហូរដី ការរញ្ជួយដី និងសូម្បីតែដើមស្មៅដែលដុះលើផ្លូវដែកទាំងនោះ ក៏មានឥទ្ធិពលដល់លំនឹង និង ភាពត្រង់របស់ផ្លូវដែកផងដែរ ។

មូលហេតុនៅពីក្រោយការក្រាលថ្មស្រួចតូចៗលើផ្លូវរថភ្លើង

ដូច្នេះហើយ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង សម្ភារលើរថភ្លើង ថ្មធារស្រួចតូចៗនេះ មានសារសំខាន់ខ្លាំងណាស់ដើម្បីធានាលំនឹងរថភ្លើង ៕   BeBe